Connect with us

កីឡា

ឯកឧត្តម ឌី វិជ្ជា ប្រគល់​ពាន​​សម្តេច​តេជោ ហ៊ុន សែន ថ្នាក់​ខេត្ត​ដល់​ ក្រុម​ខេត្ត​កំពង់ចាម

បានផុស

នៅ

ក្រុម​បាល់ទាត់​ខេត្ត​កំពង់ចាម បាន​គ្រង​ជើង​​ឯក ពាន​រង្វាន់​​​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន លើក​ទី​១៩ ថ្នាក់​ខេត្ត រដូវ​កាល ២០២៥-២៦​ បន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​លើ​ក្រុម​ ឡាយអ៉ិនឃីង ខេត្ត​សៀមរាប ដោយ​លទ្ធផល ២-១ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ នា​យប់​​ថ្ងៃ​អាទិត្យ ទី​២១ ខែ​ធ្នូ ឆ្នាំ ២០២៥ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ពិធី​ប្រគល់​ពាន​រង្វាន់ ឯកឧត្តម ឌី វិជ្ជា ប្រធាន​ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​ប្រគល់​ពាន​រង្វាន់ មេដាយ​មាស និង​ប្រាក់​រង្វាន់​ដល់​ក្រុម​ខេត្ត​កំពង់ចាម ដែល​បាន​​ឈ្នះ​​ជើង​ឯក​ថ្នាក់​ខេត្ត​ជា​​លើក​ទី​២​ បន្ទាប់​ពី​លើក​ទី​១ ពួក​គេ​បាន​ឈ្នះ​កាល​ពី​រដូវ​កាល ២០២៤-២៥។

ចំណែក​ក្រុម​ឡាយអ៊ិនឃីង ខេត្ត​សៀមរាប ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២ ហើយ​ក្រុម​ខេត្ត​ត្បូងឃ្មុំ ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ បន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​លើ​ក្រុម​ ភ្នំពេញ​ហ្គាឡាក់ស៊ី ដោយ​លទ្ធផល ៦-១។

ជ័យលាភី

  • ជើង​​ឯក៖ ក្រុមខេត្ត​កំពង់ចាម ទទួល​បាន​ពានជើង​ឯក មេដាយ​មាស និង​ប្រាក់​រង្វាន់ ២០​ លាន​រៀល
  • លេខ២៖ ក្រុមឡាយអ៉ិនឃីង ខេត្ត​សៀមរាប ទទួល​បាន​មេដាយ​ប្រាក់ និង​ប្រាក់​រង្វាន់ ១០​ លាន​រៀល
  • លេខ​៣៖ ខេត្ត​ត្បូងឃ្មុំ ទទួល​បាន​មេដាយ​សំរិទ្ធ និង​ប្រាក់​រង្វាន់ ៨ លាន​រៀល
  • ក្រុមយុត្ថិធម៌​ជាង​គេ ៖ ក្រុម​ខេត្ត​ត្បូងឃ្មុំ ទទួល​បាន​ពាន Fair Play និង​ប្រាក់​រង្វាន់ ៤ លាន​រៀល
  • កីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ៖ កីឡាករ សារី តៃម៉ូ មក​ពី​ក្រុមខេត្ត​ត្បូងឃ្មុំ ទទួល​ពាន​ស្បែក​ជើង​មាស និង​ប្រាក់​រង្វាន់ ២ លាន​រៀល
  • កីឡាករ​ល្អ​ជាងគេ៖ កីឡាករ សារី តៃម៉ូ មក​ពី​ខេត្ត​ត្បូឃ្មុំ ទទួល​បានពានកីឡាករ​ល្អ​ និង​ប្រាក់​រង្វាន់ ២ លាន​រៀល
  • អ្នក​ចាំទី​ល្អ​៖ កីឡាករ ទិត្យ ហាំណាវ៉ៃ មក​ពីក្រុមខេត្ត​កំំពង់ចាម ទទួល​បាន​ស្រោម​ដៃ​មាស និង​ប្រាក់​រង្វាន់ ២ លាន​រៀល
  • គ្រូ​បង្វឹក​ល្អ៖ ចាន់ សុផល មក​ពីក្រុម​ខេត្ត​កំពង់ចាម​ ទទួល​ពានគ្រូ​ល្អ និង​ប្រាក់​រង្វាន់ ២​ លាន​រៀល

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម