នយោបាយ
លោក ជា ធីរិទ្ធ ថាទោះបីជាជីវិតរបស់សម្ដេចតេជោមានការលំបាកតែសម្ដេចមិនដែលហត់នឿយចំពោះជាតិនិងប្រជាជនទេ
អ្នកនាំពាក្យសម្ដេចតេជោលោក ជា ធីរិទ្ធ បានសរសេរលើបណ្ដាញសង្គមរបស់លោកដោយបានយកពាក្យមួយរបស់សម្ដេចតេជោដែលតែងតំណាលប្រាប់ក្រុមការងាររាល់ពេលប្រចាំការក្នុងសង្គ្រាមជាមួយថៃថា «ជីវិត ហ៊ុន សែន មិនសមបើអាចរស់មកដល់ពេលនេះទេ ព្រោះឆាកជីវិតវាលំបាកពេក»។ លោក ជា ធីរិទ្ធ ថា សម្ដេចតេជោមិនដែលប្រើពាក្យហត់នឿយទេចំពោះជាតិនិងប្រជាជនកម្ពុជា។

ក្នុងបណ្ដាញសង្គមនៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ លោក ជា ធីរិទ្ធ បានឱ្យដឹងថា ប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ បានឆ្លងកាត់សមរភូមិចំនួន១០៥សមរភូមិ និងរបួសធ្ងន់៥ដងតែ សម្ដេចមិនដែលសម្រាកម្ដងណានោះទេដើម្បីជាតិប្រជាជនកម្ពុជា។
លោកបានសរសេរបន្ថែមថា៖ «បច្ចុប្បន្នលោកកំពុងរួមជាមួយសម្តេចធិបតីផ្តល់យុទ្ធសាស្រ្តដល់បណ្តាមេទ័ពទប់ទល់ជាមួយសត្រូវឈ្លានពាន។ គ្រប់ពេលដែលជាតិនិងប្រជាជនជួបការលំបាក តែងតែមានវត្តមានរបស់លោកជានិច្ច! ជីវិតលោកជារបស់ជាតិខ្មែរ!»។

លោក ជា ធីរិទ្ធ បានរម្លឹកកាលប្រវត្តិនៃការលះបង់របស់សម្ដេចតេជោដែលផ្ដើមចេញពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដែលយកជីវិតធ្វើដើមទុនតស៊ូរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ថ្ងៃទី ២២ ខែតុលា ឆ្នាំ១៩៩៦ ធ្វើដំណើរចូលទៅតំបន់ខ្មែរក្រហម យកជីវិតទៅប្តូរនឹងសន្តិភាពសម្រាប់កម្ពុជា រហូតបញ្ចប់សង្គ្រាមស៊ីវិលបានទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ បន្តពីនោះសម្ដេចក៏បន្តដឹកនាំកម្ពុជាពីគំនរផេះផង់ ឲ្យមានការអភិវឌ្ឍក្នុងកំណើនសេដ្ឋកិច្ចខ្ទង់ ៧ ភាគរយក្នុងមួយឆ្នាំ ជាងពីរទសវត្សរ៍នៅមុនកូវីដ-១៩។ ហើយបច្ចុប្បន្ននេះសម្ដេចតេជោកំពុងរួមជាមួយសម្តេចធិបតីទប់ទល់ជាមួយសត្រូវឈ្លានពានថែមទៀត៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


