ព័ត៌មានអន្ដរជាតិ
អាមេរិកបង្ហើបពីពេលវេលា ដែលចិនត្រៀមវាយយកតៃវ៉ាន់
ប្រទេសចិនជឿជាក់ថា ខ្លួននឹងមានសមត្ថភាពក្នុងការចូលឈ្លានពានកោះតៃវ៉ាន់ដោយប្រើកម្លាំងបាយ និងបញ្ចប់ការគ្រប់គ្រងទាំងស្រុងត្រឹមឆ្នាំ២០២៧ ដែលនេះបង្ហាញឲ្យឃើញនូវអ្វីដែលមន្ត្រីអាមេរិកពិពណ៌នាថា ជាការកសាងកម្លាំងយោធាយ៉ាងរហ័សដោយទីក្រុងប៉េកាំង។ នេះបើតាមរបាយការណ៍របស់មន្ទីរបញ្ចកោណ ដែលទីភ្នាក់ងារសារព័ត៌មានរ៉យទ័រទទួលបាន។

របាយការណ៍បានលើកឡើងថា ចិនរំពឹងថានឹងអាច«វាយប្រយុទ្ធ និងឈ្នះសង្គ្រាមលើកោះតៃវ៉ាន់នៅត្រឹមចុងឆ្នាំ២០២៧» ដោយប្រើប្រាស់យុទ្ធសាស្ត្រជាច្រើន រួមទាំងការវាយប្រហាររយៈចម្ងាយឆ្ងាយដែលបាញ់ចេញពីចម្ងាយរហូតដល់ ២០០០ម៉ាយ។
មន្ទីរបញ្ចកោណក៏បានរកឃើញផងដែរថា ប្រទេសចិនបានដាក់ពង្រាយមីស៊ីលផ្លោងអន្តរទ្វីបប្រហែល១០០គ្រាប់ នៅតាមវាលបញ្ឈរមីស៊ីល ដែលទើបនឹងសាងសង់ថ្មីចំនួនបីកន្លែង ដែលនេះកាន់តែបង្កើនការព្រួយបារម្ភនៅទីក្រុងវ៉ាស៊ីនតោនអំពីការពង្រីកសមត្ថភាពនុយក្លេអ៊ែររបស់ចិន។
ប្រទេសចិន ដែលចាត់ទុកកោះតៃវ៉ាន់ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យថាជាផ្នែកនៃទឹកដីរបស់ខ្លួន បាននិយាយដដែលៗថា ខ្លួននឹងមិនបោះបង់ការប្រើប្រាស់កម្លាំងបាយ ដើម្បីសម្រេចបាននូវអ្វីដែលខ្លួនហៅថា «ការបង្រួបបង្រួមជាតិឡើងវិញ» នោះឡើយ។ កាលពីខែតុលា អ្នកនាំពាក្យរដ្ឋាភិបាលរបស់ប្រធានាធិបតី ស៊ី ជីនពីង បានលើកឡើងថា ទីក្រុងប៉េកាំងប្រកាន់ខ្ជាប់នូវវិធីសាស្ត្រ «ប្រទេសមួយ ប្រព័ន្ធពីរ» ប៉ុន្តែបានព្រមានថា ការប្រើប្រាស់កម្លាំងបាយនៅតែជាជម្រើស។
អ្នកនាំពាក្យចិនបាននិយាយថា «យើងមានឆន្ទៈក្នុងការបង្កើតលំហដ៏ធំទូលាយសម្រាប់ការបង្រួបបង្រួមដោយសន្តិវិធី» ដោយបន្ថែមថា ប្រទេសចិន «នឹងមិនបោះបង់ការប្រើប្រាស់កម្លាំងបាយឡើយ» ប្រសិនបើចាំបាច់។
មន្ទីរបញ្ចកោណបានព្រមានថា យុទ្ធនាការយោធារបស់ចិនប្រឆាំងនឹងតៃវ៉ាន់ អាចបង្កការរំខានយ៉ាងធ្ងន់ធ្ងរដល់កងកម្លាំងអាមេរិកដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលជាការប្រឈមដោយផ្ទាល់ចំពោះវត្តមានយោធាអាមេរិកនៅទីនោះ។
របាយការណ៍ក៏បានសម្តែងការសង្ស័យចំពោះគោលដៅរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការបញ្ចុះបញ្ចូលចិន និងរុស្ស៊ីឲ្យកាត់បន្ថយឃ្លាំងអាវុធនុយក្លេអ៊ែររបស់ពួកគេ ដោយនិយាយថា ទីក្រុងប៉េកាំង «គ្មានបំណង» ក្នុងការចរចាត្រួតពិនិត្យអាវុធឲ្យបានទូលំទូលាយនោះទេ។
កន្លងមក ប្រទេសចិនបានច្រានចោលការវាយតម្លៃរបស់អាមេរិកស្តីពីការពង្រីកយោធារបស់ខ្លួន ដោយចាត់ទុកថាជាការប៉ុនប៉ងបង្ខូចកេរ្តិ៍ឈ្មោះប្រទេសចិន និងធ្វើឲ្យសហគមន៍អន្តរជាតិមានការយល់ច្រឡំប៉ុណ្ណោះ៕
ប្រែសម្រួល៖ ឈាង
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


