ព័ត៌មានអន្ដរជាតិ
ពូទីនផ្ញើសារសរសើរការគាំទ្ររបស់កងទ័ពកូរ៉េខាងជើង ដែលជួយច្បាំងជាមួយអ៊ុយក្រែន
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍នាថ្ងៃព្រហស្បតិ៍ទី២៥ខែធ្នូឆ្នាំ២០២៥នេះថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានសរសើរការបញ្ជូនកងទ័ពរបស់កូរ៉េខាងជើង ដើម្បីគាំទ្រសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ដោយហៅសកម្មភាពនេះថាជា «ភាពអង់អាចក្លាហាន» នៅក្នុងសារអបអរសាទរឆ្នាំថ្មីដែលបានផ្ញើជូនមេដឹកនាំ គីម ជុងអ៊ុន។

តាមទីភ្នាក់ងារព័ត៌មាន KCNA លោកគីម បានទទួលសារនោះកាលពីថ្ងៃទី១៨ខែធ្នូ ដែលក្នុងនោះលោកពូទីន បានលើកឡើងថា ឆ្នាំកន្លងទៅគឺជាឆ្នាំ «ដែលមានអត្ថន័យពិសេស» សម្រាប់ទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង ដោយយោងទៅលើការចូលរួមដោយផ្ទាល់របស់កូរ៉េខាងជើងនៅក្នុងសង្ក្រាមប្រយុទ្ធជាមួយអ៊ុយក្រែន។
តាមរយៈ KCNA លោកពូទីន បានបញ្ជាក់ថា «នេះបានបង្ហាញយ៉ាងច្បាស់នូវមិត្តភាពដែលមិនអាចកាត់ថ្លៃបាន និងចំណងសាមគ្គីភាពប្រយុទ្ធ» រវាងប្រទេសទាំងពីរ។
មេដឹកនាំរុស្ស៊ី ក៏បានសង្កត់ធ្ងន់លើសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលចុះហត្ថលេខាដោយភាគីទាំងពីរ ដោយមានប្រសាសន៍ថា វាបានជួយពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងមនុស្សធម៌។ លោកបានប្តេជ្ញាបន្តពង្រឹងនូវអ្វីដែលលោកបានពិពណ៌នាថាជាទំនាក់ទំនង «មិត្តភាព និងសម្ព័ន្ធភាព» និងធ្វើការសម្របសម្រួលលើបញ្ហាតំបន់ និងអន្តរជាតិ។
លោកពូទីន បានបន្ថែមថា កិច្ចសហប្រតិបត្តិការបែបនេះ នឹងបម្រើដល់ផលប្រយោជន៍របស់ប្រជាជាតិទាំងពីរ និងរួមចំណែកដល់អ្វីដែលលោកហៅថា «សណ្តាប់ធ្នាប់ពិភពលោកពហុប៉ូលដ៏យុត្តិធម៌»។
សារនេះបានសង្កត់ធ្ងន់លើការបង្កើនការរួបរួមគ្នារវាងរុស្ស៊ី និងកូរ៉េខាងជើង ខណៈដែលកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតនៅតែបន្តស្វែងរកការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។ រដ្ឋាភិបាលបណ្តាប្រទេសលោកខាងលិចបានចោទប្រកាន់ទីក្រុងព្យុងយ៉ាងថា បានផ្គត់ផ្គង់ទាំងអាវុធ និងកម្លាំងទ័ពដល់ទីក្រុងមូស្គូ ដែលជាការចោទប្រកាន់ដែលប្រទេសទាំងពីរបានបដិសេធ។
KCNA បានបញ្ចេញព័ត៌មានលម្អិតនៃសារនេះ មួយសប្តាហ៍បន្ទាប់ពីវាត្រូវបានបញ្ជូនមក ដែលអ្នកវិភាគនិយាយថា ការពន្យារពេលនេះអាចមានបំណងដើម្បីគូសបញ្ជាក់ពីការពង្រឹងចំណងមិត្តភាពជាមួយរុស្ស៊ី ចំពេលដែលលោកគីមបានចុះពិនិត្យការដ្ឋានសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែលនៅទីនោះលោកបានបញ្ជាក់ជាថ្មីថា កម្លាំងនុយក្លេអ៊ែររបស់កូរ៉េខាងជើងមានបំណងធានាសន្តិសុខជាតិ និង«បរិយាកាសសន្តិភាព»៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង


