ព័ត៌មានអន្ដរជាតិ
ក្របខ័ណ្ឌធានាសន្តិសុខថ្មី «ដូចមាត្រា៥» សម្រាប់អ៊ុយក្រែន ជាអ្វី?
ខណៈដែលកិច្ចចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន កំពុងឈានដល់ដំណាក់កាលសម្រេច យន្តការសន្តិសុខថ្មីមួយដែលគេហៅថា «ការធានាសន្តិសុខដូចមាត្រា៥» បានក្លាយជាចំណុចសំខាន់នៃកិច្ចព្រមព្រៀង។ នេះគឺជាការផ្តល់ការការពារដល់អ៊ុយក្រែនក្នុងទម្រង់ «ការការពាររួមគ្នា» ស្រដៀងនឹងអង្គការណាតូ ប៉ុន្តែមិនមែនជាសមាជិកណាតូនោះទេ។

តើអ្វីទៅជាការធានាសន្តិសុខ «ដូចជាមាត្រា៥»?
វាគឺជាការប្តេជ្ញាចិត្តតាមផ្លូវច្បាប់ ដែលចែងថា ការវាយប្រហារណាមួយលើអ៊ុយក្រែន នឹងត្រូវចាត់ទុកថាជាការវាយប្រហារលើបណ្តាប្រទេសដែលជាហត្ថលេខីទាំងអស់ (រួមមានសហរដ្ឋអាមេរិក និងអឺរ៉ុប)។ ចំណុចសំខាន់ៗនៃកិច្ចព្រមព្រៀងនេះរួមមាន៖
ការឆ្លើយតបយោធារួមគ្នា៖ បើរុស្ស៊ីឈ្លានពានអ៊ុយក្រែនម្តងទៀត បណ្តាប្រទេសជាមិត្តនឹងចាត់វិធានការយោធាភ្លាមៗ។
លក្ខខណ្ឌច្បាស់លាស់៖ ការធានានេះនឹងត្រូវទុកជាមោឃៈ បើអ៊ុយក្រែនជាអ្នកបើកការវាយប្រហារលើទឹកដីរុស្ស៊ីមុនដោយគ្មានការយុត្តិកម្ម។
ការត្រួតពិនិត្យសន្តិភាព៖ វានឹងមានយន្តការត្រួតពិនិត្យបទឈប់បាញ់ដែលដឹកនាំដោយអាមេរិក និងការដាក់ពង្រាយកងកម្លាំងចម្រុះជាតិសាសន៍ដឹកនាំដោយអឺរ៉ុប។
ទោះបីជាយ៉ាងណាក៏ដោយ បញ្ហាមួយចំនួននៅតែបន្តជជែកគ្នា ជាពិសេសគឺ រយៈពេលនៃកិច្ចព្រមព្រៀងនេះ។ អាមេរិកបានស្នើឡើងនូវកិច្ចសន្យារយៈពេល១៥ឆ្នាំ ខណៈដែលប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេលេនស្គី ចង់បានការធានារហូតដល់៥០ឆ្នាំ ដើម្បីធានាថា វានឹងមិនប្រែប្រួលទៅតាមការផ្លាស់ប្តូរមេដឹកនាំអាមេរិកនៅអាណត្តិក្រោយៗ។ កិច្ចព្រមព្រៀងនេះក៏ត្រូវឆ្លងកាត់ការអនុម័តពីសភាអាមេរិក ដើម្បីឲ្យមានសុពលភាពផ្លូវច្បាប់ពេញលេញផងដែរ៕
ប្រែសម្រួល៖ ឈាង
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៧ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៥ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


