ព័ត៌មានអន្ដរជាតិ
ចិនហាមឃាត់ការនាំចេញទំនិញពាក់ព័ន្ធយោធាទៅជប៉ុន ខណៈជម្លោះការទូតកាន់តែក្តៅ
ប្រទេសចិនបានហាមឃាត់ការនាំចេញទំនិញនានាទាំង វិស័យពាណិជ្ជកម្ម និងយោធា សំដៅដល់អ្នកប្រើប្រាស់ទាំងឡាយរបស់ខ្លួនឱ្យបញ្ចប់ទំនាក់ទំនងនានា ដែលទាក់ទងជាមួយវិស័យយោធារបស់ជប៉ុន ចំពេលមានជម្លោះការទូតអូសបន្លាយរវាងទីក្រុងប៉េកាំង និងតូក្យូ។

យោងតាមសារព័ត៌មាន South China Morning Post ឱ្យដឹងថា ក្រសួងពាណិជ្ជកម្មចិនបានប្រកាសនៅថ្ងៃអង្គារថាការនាំចេញវត្ថុទាំងឡាយណា ដែលត្រូវបានកត់សម្គាល់ថាជាទំនិញ ប្រើពីរដង ដល់អ្នកប្រើប្រាស់ជប៉ុន ក្នុងគោលបំណងជួយវិស័យយោធា និងរួមចំណែកដល់ការបង្កើនសមត្ថភាពយោធារបស់ប្រទេសជប៉ុន គឺត្រូវហាមឃាត់ជាបន្ទាន់។
ក្រសួងបានលើកឡើងថា អង្គភាពនិងបុគ្គលណាដែលផ្ទេរ ឬផ្គត់ផ្គង់ទំនិញទាំងនេះទៅប្រទេសជប៉ុនដោយរំលោភលើបទប្បញ្ញត្តិថ្មីនេះ នឹងត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់។
នាយករដ្ឋមន្រី្តជប៉ុន លោកស្រី សាណាអេ តាកាអ៊ិឈិ បានធ្វើឱ្យទីក្រុងប៉េកាំងខឹងសម្បារ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយលើកឡើងថាការវាយប្រហាររបស់ចិនលើកោះតៃវ៉ាន់ អាចបង្កឱ្យមានការឆ្លើយតបពីយោធាជប៉ុន។
តែយ៉ាងណា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារថា៖ «ប្រទេសចិននឹងរួមដៃគ្នាជាធ្នុងមួយ និងសហការជាមួយប្រជាជនដែលស្រឡាញ់សន្តិភាពនៅជុំវិញពិភពលោក មិនអនុញ្ញាតឱ្យកងកម្លាំងស្តាំនិយមរបស់ជប៉ុនបង្វិលកង់នៃប្រវត្តិសាស្ត្របានឡើយ ហើយក៏មិនអនុញ្ញាតឱ្យរបបយោធាវិលត្រលប់មកវិញដាច់ខាត»។
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


