ព័ត៌មានអន្ដរជាតិ
ត្រាំ ប្រាប់ឲ្យគុយបា ឆាប់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ប្រយ័ត្នហួសពេល
ពិភពលោកកំពុងតាមដានខ្លាំងចំពោះមហិច្ឆតារបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បន្ទាប់ពីលោកវាយប្រហារប្រទេសវ៉េណេស៊ុយអេឡា។ មេដឹកនាំមហាអំណាចផុតលេខមួយនេះ បានបង្ហើបពីគោលដៅជាច្រើន ដែលអាចបើកប្រតិបត្តិការបន្ទាប់ដូចជាប្រទេសកូឡុំប៊ី គុយបា ម៉ិកស៊ិក និងកោះ Greenland ជាដើម។

ពាក់ព័ន្ធគុយបា លោកត្រាំ បានព្រមានឲ្យប្រទេសនេះ ឆាប់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ប្រយ័ត្នហួសពេល ដ្បិតលោកមិនបញ្ជាក់ថាតើកិច្ចព្រមព្រៀងនោះជាអ្វីក៏ដោយ។
បង្ហោះសារលើបណ្តាញសង្គម Truth Social កាលពីថ្ងៃអាទិត្យទី១១ខែមករាឆ្នាំ២០២៦ ប្រមុខសេតវិមានសរសេរថា៖ «អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលគុយបា រស់ដោយសារវ៉េណេស៊ុយអេឡា ផ្ដល់ប្រេងនិងទឹកប្រាក់ ឲ្យយ៉ាងច្រើនសន្ធឹកសន្ធាប់។ ជាការដោះដូរ គុយបាបានផ្ដល់សេវាសន្តិសុខដល់មេដឹកនាំផ្ដាច់ការវ៉េណេស៊ុយអេឡាពីររូបចុងក្រោយវិញ ប៉ុន្តែចាប់ពីពេលនេះទៅ នឹងមិនមានរឿងបែបនេះកើតឡើងទៀតឡើយ!។ នឹងមិនមានលំហូរប្រេងឬទឹកប្រាក់ ចូលទៅក្នុងប្រទេសគុយបាទៀតទេ — គឺសូន្យតែម្ដង! ខ្ញុំសូមណែនាំឲ្យពួកគេធ្វើកិច្ចព្រមព្រៀងឲ្យហើយទៅ មុនពេលអ្វីៗហួសពេល»។

យ៉ាងណា រដ្ឋមន្ត្រីការបរទេសគុយបា Bruno Rodriguez អះអាងថា ប្រទេសដីកោះក្នុងតំបន់ការ៉ាប៊ីនមួយនេះ មានសិទ្ធិក្នុងការនាំចូលប្រេងឥន្ធនៈពីអ្នកនាំចេញណាដែលស្ម័គ្រចិត្ត ដោយគ្មានការជ្រៀតជ្រែកឬការចុះចូលចំពោះវិធានការបង្ខិតបង្ខំឯកតោភាគីរបស់សហរដ្ឋអាមេរិកឡើយ។
លោកបន្ថែមថា គុយបាមិនដូចសហរដ្ឋអាមេរិកទេ ពោលគឺគុយបាមិនយកខ្លួនទៅពាក់ព័ន្ធនឹងការគំរាមកំហែង ឬការបង្ខិតបង្ខំផ្នែកយោធាប្រឆាំងនឹងរដ្ឋដទៃឡើយ។

កាលពីសប្តាហ៍មុន ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា គុយបា មិនអាចរស់បានទេ បើគ្មានប្រេងរបស់វ៉េណេស៊ុយអេឡា។
ទំនាក់ទំនងរវាងគុយបានិងវ៉េណេស៊ុយអេឡា មិនមែនគ្រាន់តែជាមិត្តភាពនយោបាយធម្មតានោះទេ ប៉ុន្តែវាគឺជាការពឹងផ្អែកគ្នាទៅវិញទៅមក ជាពិសេសលើផ្នែកថាមពលនិងសេដ្ឋកិច្ច។ ក្រោមកិច្ចព្រមព្រៀងការ៉ាកាសតាំងពីសម័យលោក ហ៊ូហ្គោ ឆាវេស, វ៉េណេស៊ុយអេឡាបានផ្គត់ផ្គង់ប្រេងឲ្យគុយបា ចន្លោះពី ៥០ ០០០ ដល់ ១០០ ០០០ បារ៉ែលក្នុងមួយថ្ងៃ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៦ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


