ព័ត៌មានអន្ដរជាតិ
ត្រាំ៖ «គុយបា មិនអាចរស់បានទេ បើគ្មានប្រេងវ៉េណេស៊ុយអេឡា»
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា គុយបា មិនអាចរស់បានទេ បើគ្មានប្រេងរបស់វ៉េណេស៊ុយអេឡា។

ក្នុងបទសម្ភាសជាមួយ Fox News កាលពីថ្ងៃព្រហស្បតិ៍ទី៨ខែមករាឆ្នាំ២០២៦ ពិធីករ Fox លោក Sean Hannity បានសួរទៅលោក ត្រាំ ថា តើគុយបាអាចរស់ដោយគ្មានប្រេងរបស់វ៉េណេស៊ុយអេឡាបានទេ?
រំពេចនោះ លោកត្រាំ ឆ្លើយថា៖ «ទេ! គុយបាពឹងផ្អែកទាំងស្រុងលើវ៉េណេស៊ុយអេឡា ទាំងប្រាក់និងប្រេង ហើយជាថ្នូរ ពួកគេផ្តល់ការការពារដល់វ៉េណេស៊ុយអេឡាវិញ។ នោះហើយជាកិច្ចព្រមព្រៀង»។

កិច្ចសម្ភាសនេះកើតឡើងបន្ទាប់ពី មន្ត្រីជាន់ខ្ពស់ទីក្រុងវ៉ាស៊ីនតោនបញ្ជាក់ថា សហរដ្ឋអាមេរិកចាំបាច់ត្រូវគ្រប់គ្រងការលក់ប្រេង និងចំណូលរបស់វ៉េណេស៊ុយអេឡាដោយមិនកំណត់ពេល ដើម្បីធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសនេះមានស្ថិរភាព និងធានាថាប្រទេសនេះធ្វើសកម្មភាពស្របតាមផលប្រយោជន៍របស់អាមេរិក។
តាមការឲ្យដឹងពីរដ្ឋមន្ត្រីក្រសួងថាមពលអាមេរិក Chris Wright, ទីក្រុងវ៉ាស៊ីនតោនត្រូវការអានុភាពលើចំណូលពីប្រេង ដើម្បីជំរុញការផ្លាស់ប្តូរនយោបាយ និងសេដ្ឋកិច្ច បន្ទាប់ពីកងកម្លាំងអាមេរិកបានផ្តួលរំលំប្រធានាធិបតី ម៉ាឌូរ៉ូ កាលពីចុងសប្តាហ៍មុន។
សូមជម្រាបថា ទំនាក់ទំនងរវាងគុយបានិងវ៉េណេស៊ុយអេឡា មិនមែនគ្រាន់តែជាមិត្តភាពនយោបាយធម្មតានោះទេ ប៉ុន្តែវាគឺជាការពឹងផ្អែកគ្នាទៅវិញទៅមក ជាពិសេសលើផ្នែកថាមពលនិងសេដ្ឋកិច្ច។

ក្រោមកិច្ចព្រមព្រៀងការ៉ាកាសតាំងពីសម័យលោក ហ៊ូហ្គោ ឆាវេស, វ៉េណេស៊ុយអេឡាបានផ្គត់ផ្គង់ប្រេងឲ្យគុយបា ចន្លោះពី ៥០ ០០០ ដល់ ១០០ ០០០ បារ៉ែលក្នុងមួយថ្ងៃ។
ក្នុងកិច្ចព្រមព្រៀងនោះ គុយបាមិនចាំបាច់បង់លុយសុទ្ធដូចតម្លៃទីផ្សារអន្តរជាតិឡើយ ប៉ុន្តែគិតគូរតាមរយៈការដោះដូរទំនិញ និងសេវាកម្មវិញ។
ជាការដោះដូរ គុយបាបានបញ្ជូនគ្រូពេទ្យជាង ៣០ ០០០នាក់ ឲ្យទៅជួយព្យាបាលប្រជាជនវ៉េណេស៊ុយអេឡានៅតាមតំបន់ក្រីក្រ ហើយគុយបាក៏ផ្ដល់ជំនួយផ្នែកចារកម្ម និងការការពារសុវត្ថិភាពផ្ទាល់ខ្លួនដល់មេដឹកនាំវ៉េណេស៊ុយអេឡា ផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


