Connect with us

ព័ត៌មានជាតិ

រដ្ឋបាលស្រុកបាទីបង្ហាញលេខទូរស័ព្ទមន្ត្រីសុខាភិបាលក្នុងករណីប្រជាពលរដ្ឋសង្ស័យឆ្លងជំងឺកូវីដ១៩

បានផុស

នៅ

រដ្ឋបាលស្រុកបាទីបានចេញសេចក្ដីជូនដំណឹង និងបង្ហាញលេខទូរស័ព្ទមន្ត្រីសុខាភិបាលមួយចំនួន​ជូនប្រជា​ពលរដ្ឋ ក្នុងករណីមានការសង្ស័យឆ្លងជំងឺកូវីដ១៩ ឬអាចទៅពិនិត្យផ្ទាល់នៅមន្ទីរពេទ្យ​បង្អែកស្រុក ឬមណ្ឌលសុខភាពដែលនៅជិតលំនៅដ្ឋានរបស់ខ្លួន។

ក្នុងសេចក្ដីជូនដំណឹងនេះ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្ន​ឲ្យបានខ្ពស់ និង​ចូលរួមអនុវត្តវិធានការណ៍៣កុំ ៣ការពារ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃ​ជំងឺដ៏កាច​សាហាវនេះ។

ដោយឡែកចំពោះអ្នកប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកមានវិជ្ជមានជំងឺកូវីដ១៩​ ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវ​ ដើម្បីសហគមន៍ចៀសផុតពី​ជំងឺ​ឆ្លង​មួយនេះ៕

អត្ថបទ ៖ សុខុម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម