Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងអន្តរជាតិស្ទុះឡើង ក្រោយ ត្រាំ ដកការគំរាមពន្ធលើអឺរ៉ុប

បានផុស

នៅ

តម្លៃប្រេងអន្តរជាតិ​បានកើនឡើងជាង ១% ពេលបិទការជួញដូរកាលពីថ្ងៃពុធ និងបន្តកើនឡើងបន្តិចថែមទៀត​នៅព្រឹកថ្ងៃព្រហស្បតិ៍ ក្រោយប្រធានាធិបតីអាមេរិក លោក​ ដូណាល់ ត្រាំ បាន​ប្រកាសដកការគំរាមកំហែងពន្ធលើបណ្ដាប្រទេសនៅអឺរ៉ុប ជុំវិញបញ្ហាហ្រ្គីនឡែន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃប្រេងឆៅ ម៉ាក Brent បានកើនឡើង ១០ សេន ឬ ០,១៥% ដល់ ៦៥,៣៤ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោងជាង ១០ ព្រឹកថ្ងៃព្រហស្បតិ៍ នៅទីក្រុងហុងកុង ខណៈតម្លៃប្រេងឆៅអាមេរិក ម៉ាក ​West Texas Intermediate (WTI) បានកើនឡើង ១៤ សេន ឬ ០,២៣% ដល់ ៦០,៧៦ ដុល្លារ/បារ៉ែល។ តម្លៃប្រេងទាំង២ បាន​កើនឡើងច្រើនជាង ១,៥% និង ០,៤% ពេលបិទការជួញដូរនៅថ្ងៃពុធ។

អ្នកតាមដានទីផ្សារ បាន​លើកឡើងថា ការស្ទុះងើបឡើងនៃតម្លៃប្រេងនៅពេលនេះ កើតឡើងក្រោយ​កាហ្សាក់ស្ថាន ដែលជាប្រទេសផ្គត់ផ្គង់ប្រេងដ៏សំខាន់សម្រាប់ទីផ្សារអន្តរជាតិ បាន​ផ្អាកផលិតកម្មនៅវាលប្រេង Tengiz និង Korolev ​កាលពីថ្ងៃអាទិត្យ ដោយសារតែបញ្ហាចែកចាយថាមពល។

ជាមួយ​គ្នានោះទៀតសោត ការដកការគំរាមកំហែងពន្ធលើអឺរ៉ុបរបស់លោក ត្រាំ បង្ហាញពីភាពស្រាកស្រាន្តនៃភាពតានតឹងពាណិជ្ជកម្ម ហើយបង្កើនភាពសុទិដ្ឋិនិយមសេដ្ឋកិច្ចឡើងវិញ ដែលនេះអាចធ្វើឱ្យ​តម្រូវការប្រេងរឹងមាំ។

យ៉ាងណាមិញ កំណើនតម្លៃប្រេងនៅតែមាន​កំណត់ ដោយសារតែកំណើនការផ្គត់ផ្គង់សកល ក៏ដូចជាស្តុកប្រេងនៅសហរដ្ឋអាមេរិកជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម