Connect with us

កីឡា

ពានសម្តេចតេជោជើងទី ១ វគ្គ ១៦ ក្រុម បានបញ្ចប់ ៤ គូទៀត ដោយធ្លាយគ្រាប់បាល់ ១២ គ្រាប់

បានផុស

នៅ

ការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជើងទី ១ វគ្គ ១៦ ក្រុមចុងក្រោយ បានបញ្ចប់ ៤ គូទៀតហើយ កាលពីថ្ងៃ ពុធ ទី ២៨ ខែ មករា ឆ្នាំ ២០២៦ ខណៈសរុបគ្រាប់បាល់ធ្លាយរហូតដល់ទៅ ១២ គ្រាប់។

លទ្ធផលប្រកួត
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅវេលាម៉ោង ៣:៣០ នាទីរសៀលបានធ្វើការប្រកួត ២ គូ ក្នុងនោះក្រុម គិរីវង្សសុខសែនជ័យ បានយកឈ្នះលើក្រុម អង្គរថាយហ្គើរ ក្នុងលទ្ធផល ២ ទល់នឹង ០ និងមួយគូទៀតក្រុម កងយោធពលខេមរភូមិន្ទ បានយកឈ្នះលើក្រុមម្ចាស់ផ្ទះខេត្តកំពង់ចាម ក្នុងលទ្ធផល ៤ ទល់នឹង ០។

លទ្ធផលប្រកួត

ចំណែក ២ គូទៀត នៅវេលាម៉ោង ៦:០០ នាទីល្ងាច ក្រុម ឡាយហ្វ ខេត្តព្រះសីហនុ បានយកឈ្នះលើក្រុម ណាហ្គាវើលដ៍ ក្នុងលទ្ធផល ១-០ និងមួយគូទៀត ដែលជាគូចុងក្រោយ ក្រុម អាយអេសអាយ ដង្កោរសែនជ័យ បានយកឈ្នះលើម្ចាស់ផ្ទះ អឹមអូអាយ កំពង់ដេវ៉ា ក្នុងលទ្ធផល ៣-២។

គួររម្លឹក ថា កាលពីសប្តាហ៍មុន បានបញ្ចប់ការប្រកួតចំនួន ៤ គូរួចមកហើយ ក្នុងនោះបាត់ដំបងយូណាយធីត បានចាញ់ក្រុម ព្រះខ័នរាជស្វាយរៀង ២-៥, ក្រុមខេត្តត្បូងឃ្មុំ បានចាញ់ក្រុម ភ្នំពេញក្រោន ០-៣, ក្រុមឡាយអ៉ិនឃីង ខេត្តសៀមរាប បានចាញ់ក្រុម បឹងកេត ០-៩ និង ភ្នំពេញហ្គាឡាក់ស៊ី ចាញ់ វិសាខា ០-១៣៕

លទ្ធផលកាលពីសប្តាហ៍មុន

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម