Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិកដាក់ថៃចូល «បញ្ជីតាមដានរូបិយប័ណ្ណ» ជុំវិញលទ្ធភាព​អនុវត្តអត្រាប្តូរប្រាក់​មិនស្មើភាព

បានផុស

នៅ

ក្រសួងរតនាគារសហរដ្ឋអាមេរិក បានដាក់បញ្ចូល​ថៃទៅក្នុងបញ្ជី «តាមដានរូបិយប័ណ្ណ» កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីត្រួតពិនិត្យប្រទេស​នេះ​អំពីលទ្ធភាព​អនុវត្ត​អត្រាប្ដូរប្រាក់ដែលមិនយុត្តិធម៌ ដែលនេះជាផ្នែកមួយ​​នៃរបាយការណ៍​១ឆ្នាំ២ដងរបស់ខ្លួនទៅកាន់សភា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាធម្មតា បញ្ជីតាមដានរូបិយប័ណ្ណ គឺជាបញ្ជីត្រួតពិនិត្យផ្លូវការដែល​ក្រសួងរតនាគារសហរដ្ឋអាមេរិកប្រើប្រាស់ ដើម្បី តាមដានប្រទេស ដែលអាចអនុវត្តគោលនយោបាយរូបិយវត្ថុ ឬអត្រាប្តូរប្រាក់ ដែលមិនយុត្តិធម៌ ឬ​អាចប៉ះពាល់ដល់ ពាណិជ្ជកម្មអន្តរជាតិ។

ក្រសួងរតនាគារបាន​និយាយក្នុងរបាយការណ៍ស្ដីពីរូបិយប័ណ្ណថា ​គ្មានដៃគូពាណិជ្ជកម្មសំខាន់ៗណាមួយបានបំពេញតាមលក្ខណៈវិនិច្ឆ័យទាំង ៣ សម្រាប់ការវិភាគ​អំពី​ការអនុវត្តរូបិយប័ណ្ណក្នុងអំឡុងពេលឆមាសចុងក្រោយនៃឆ្នាំ ២០២៤ និង ៦ ​ដើម​ឆ្នាំ ២០២៥ នោះទេ។

ការបន្ថែមថៃមាន​ន័យថា ប្រទេសដែលជាប់ក្នុងបញ្ជីតាមដានជាមួយ​គ្នា នឹង​កើនដល់ ១០ ដែលរួមបញ្ចូលទាំង​ចិន ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ សិង្ហបុរី វៀតណាម អាល្លឺម៉ង់ អៀរឡង់ និងស្វីស។

ប្រទេសថៃត្រូវបាន​បញ្ចូលទៅ​ក្នុងបញ្ជីត្រួតពិនិត្យរូបិយប័ណ្ណ ដោយសារតែ​កំណើន​គណនីចរន្ត (Current Account) និងអតិរេកពាណិជ្ជកម្មទ្វេភាគីជាមួយសហរដ្ឋអាមេរិក។ យ៉ាងណាមិញ របាយការណ៍របស់ក្រសួងរតនាគារមិនបាន​ចាត់ថ្នាក់ប្រទេសណាមួយថាជា «ប្រទេសបន្លំភ្នែករូបិយប័ណ្ណ» ទេ។ ជាធម្មតា ​ប្រទេសណាដែលរងការ​ចាត់ថ្នាក់បែបនេះ អាចរងទណ្ឌកម្មពីសហរដ្ឋអាមេរិក​។ ​

ក្រសួងរតនាគារបាននិយាយថា ខ្លួននឹងពង្រីកការត្រួតពិនិត្យរបស់ខ្លួន ​ដោយ​រួមបញ្ចូលទាំង​កិច្ចខិតខំប្រឹងប្រែង​ទប់ទល់នឹង​ការកើនឡើង និងការធ្លាក់ចុះនៃតម្លៃរូបិយប័ណ្ណ។ ចំពោះប្រទេសដែលមាន​ក្នុងបញ្ជីតាមដាន រួមទាំង​ថៃផងដែរនោះ ក្រសួងនឹងពិនិត្យមើលថាតើគោលនយោបាយរបស់រដ្ឋាភិបាល​ពួកគេ ​កំពុងមានឥទ្ធិពលលើទីផ្សារប្តូរប្រាក់បរទេសដែរឬ​យ៉ាងណា ឬថាតើរដ្ឋាភិបាលទាំងនោះ អាចជះឥទ្ធិពលក្នុងលក្ខណៈលួចលាក់ ឬតាមវិធីផ្សេងៗណាមួយដែរទេ។

ចំពោះចិន ក្រសួងរតនាគារមិនបានចាត់ថ្នាក់ជា «ប្រទេសបន្លំភ្នែករូបិយប័ណ្ណ» ​ដើម្បីបញ្ចៀសការបង្កើនភាពតានតឹងពាណិជ្ជកម្មជាមួយទីក្រុងប៉េកាំង ទោះបីជាបាននិយាយថា ប្រាក់យន់កំពុងស្ថិតនៅក្រោមសម្ពាធធ្លាក់ចុះក៏ដោយ។ ​យ៉ាងណាមិញ ក្រសួងបាននិយាយថា ​ចិននៅតែបន្តលេចធ្លោក្នុងចំណោមដៃគូពាណិជ្ជកម្មសំខាន់ៗ ​ខាង «កង្វះ​តម្លាភាព» ក្នុងគោ​លនយោបាយអត្រាប្តូរប្រាក់ ដែលនេះជាភាសាដែលក្រសួងប្រើក្នុងរបាយការណ៍នៅខែមិថុនា ឆ្នាំ ២០២៥៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម