ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល ចុះពិនិត្យមូលដ្ឋានសុខាភិបាលនៅខេត្តព្រះវិហារ ដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ
លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល កាលពីចុងសប្តាហ៍កន្លងទៅនេះបានចុះពិនិត្យ និងសួរសុខទុក្ខ ព្រមទាំងពិនិត្យស្ថានភាពមូលដ្ឋានសុខាភិបាលនៅខេត្តព្រះវិហារ ដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។

ក្នុងឱកាសនេះ លោករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ដល់មន្រ្តី បុគ្គលិកនៃមណ្ឌលសុខភាព ដែលមានការរីកចម្រើន ភាពនឹងនរ និងស្មារតីរឹងមាំ ជាពិសេសក្នុងអំឡុងពេលរងផលប៉ះពាល់ពីជម្លោះព្រំដែន កម្ពុជា-ថៃ មានការសហការគ្នា សាមគ្គីគ្នា ក្នុងការបម្រើសេវាបានយ៉ាងល្អប្រសើរដើម្បីធានាបានថា ប្រជាពលរដ្ឋទទួលនូវសេវាសុខភាពបន្ត និងពេញលេញស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋ។

លោករដ្ឋមន្ត្រីបានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលទាំងអស់ត្រូវខិតខំបន្តថែមទៀត ដើម្បីផ្តល់សេវាសុខភាពដែលមានគុណភាព និងមានប្រសិទ្ធភាពជូនប្រជាពលរដ្ឋ និងសូមកោតសរសើរ មន្រ្តី បុគ្គលិកសុខាភិបាលដែលជានិច្ចកាលបានខិតខំបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ តាមតម្រូវការប្រកបដោយភាពជាអ្នកដឹកនាំ និងមន្រ្តីបម្រើសេវាសាធារណៈ បានល្អប្រសើរ ប្រកបដោយការច្នៃប្រឌិតខ្ពស់។

លោករដ្ឋមន្ត្រីបានបន្ថែមថា ក្រុមគ្រូពេទ្យកំពុងដើរតួនាទីសំខាន់ក្នុងនាមជាកងទ័ពអាវស ជាគ្រូពេទ្យជំលៀស តែមានស្មារតីខ្ពស់ រឹងមាំ គាំទ្រខិតខំបំពេញតួនាទីបម្រើសេវាថែទាំព្យាបាល និងផ្តល់ការអប់រំសុខភាពជូនប្រជាពលរដ្ឋ ដោយប្រកាន់ខ្ជាប់នូវការទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈជាប់ជាប្រចាំ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា «សមត្ថភាព ក្នុងការបន្តផ្តល់សេវាសុខភាព ដែលពេញលេញជូនប្រជាពលរដ្ឋ និងជនភៀសសឹកក្នុងអំឡុងពេលគ្រាអាសន្ន បានបង្ហាញពីភាពធន់នៃប្រព័ន្ធសុខាភិបាលរបស់យើង»។ នៅក្នុងឱកាសនោះដែរ លោកសាស្ត្រាចារ្យ ឈាង រ៉ា បាននាំយកកញ្ចប់សម្ភារបរិក្ខារពេទ្យ ដែលជាអំណោយរបស់អង្គការ UNFPA ប្រចាំកម្ពុជា ប្រគល់ដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះវិហារ ដើម្បីប្រើប្រាស់ក្នុងការពិនិត្យ ព្យាបាល និងសង្គ្រោះជីវិតជនភៀសសឹក និងប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន។

យោងតាម លោក សាស្ត្រាចារ្យ ឈាង រ៉ា មានមូលដ្ឋានសុខាភិបាលរួមមាន មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែកស្រុកមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពប្រមាណ៧០នៅតាមព្រំដែនត្រូវទទួលរងនូវការបំផ្លិចបំផ្លាញដោយសារសង្គ្រាមឈ្លានពានសំណាក់កងទ័ពថៃទាំងពីរលើកមកលើបូរណភាពដែនដីកម្ពុជា៕
អត្ថបទ៖ សំអឿន

-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


