ព័ត៌មានអន្ដរជាតិ
មុនការបោះឆ្នោត វិស័យឯកជនថៃស្នើឱ្យគណបក្សនយោបាយផ្ដោតលើសេដ្ឋកិច្ច ជាងផលប្រយោជន៍នយោបាយ
វិស័យឯកជនថៃបានអំពាវនាវដល់គណបក្សនយោបាយក្នុងស្រុក ឱ្យផ្ដល់អទិភាពផ្ដោតលើបញ្ហាសេដ្ឋកិច្ច ជាជាងការគប់គិតគ្នាដើម្បីផលប្រយោជន៍នយោបាយ ចំពេលដែលប្រទេសថៃគ្រោងរៀបចំការបោះឆ្នោតថ្នាក់ជាតិនៅថ្ងៃទី ៨ កុម្ភៈខាងមុខ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ នាថ្ងៃព្រហស្បតិ៍នេះ។

ការអំពាវនាវដដែល ធ្វើឡើងដោយគណៈកម្មាធិការអចិន្ត្រៃយ៍រួមស្តីពីពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារ (JSCCIB) ដែលបានព្រមានថា ការជ្រើសរើសក្រុមមេដឹកនាំដោយផ្អែកលើកិច្ចព្រមព្រៀងរវាងគណបក្សនយោបាយក្នុងរដ្ឋាភិបាលចម្រុះ ជាជាងពឹងផ្អែកលើជំនាញ អាចធ្វើឱ្យសេដ្ឋកិច្ចរបស់ថៃប្រឈមនឹងហានិភ័យ ចំពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនប្រាកដប្រជា។
លោក គ្រៀងក្រៃ ធៀននុគុល (Kriengkrai Thiennukul) ប្រធានសហព័ន្ធឧស្សាហកម្មថៃ និងជាប្រធានកិច្ចប្រជុំ JSCCIB កាលពីថ្ងៃពុធ បាននិយាយថា ថៃត្រូវការជាបន្ទាន់នូវ «ក្រុមក្ដីស្រមៃសេដ្ឋកិច្ច» ដើម្បីដឹកនាំប្រទេសជាតិឆ្លងកាត់បញ្ហាប្រឈមខាងក្រៅ ដូចជាកំណើនជម្លោះភូមិសាស្ត្រនយោបាយ សង្គ្រាមពាណិជ្ជកម្ម និងគោលនយោបាយពន្ធគយមិនច្បាស់លាស់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។
លោក គ្រៀងក្រៃ បានបន្តយ៉ាងដូច្នេះថា៖ «ប្រទេសថៃត្រូវការបុគ្គលដែលមានទេពកោសល្យ ដែលអាចធ្វើការសម្រេចចិត្តបានត្រឹមត្រូវ ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចលើសពី ២% នៅឆ្នាំនេះ។ រដ្ឋាភិបាលថ្មីមិនគួរជ្រើសរើសរដ្ឋមន្ត្រីដោយផ្អែកលើកូតាគណបក្សនោះទេ»។
JSCCIB ជឿជាក់ថា ការតែងតាំងអ្នកជំនាញដែលមានសមត្ថភាព អាចស្តារទំនុកចិត្តឡើងវិញក្នុងសេដ្ឋកិច្ច និងទាក់ទាញការវិនិយោគ ដែលជួយប្រទេសថៃឱ្យយកឈ្នះលើការធ្លាក់ចុះសេដ្ឋកិច្ចរបស់ខ្លួន។ ក្រុមខាងវិស័យឯកជនដដែល បានកត់សម្គាល់ថា អ្នកសង្កេតការណ៍បរទេសបានហៅប្រទេសថៃថាថា «មនុស្សឈឺនៅអាស៊ី» ដោយគូសបញ្ជាក់ពីតម្រូវការសម្រាប់ការកែទម្រង់ជាបន្ទាន់សម្រាប់សេដ្ឋកិច្ច។

កន្លងមក ស្ថាប័នជំនាញផ្សេងៗបានព្យាករពីការបន្តនូវកំណើនសេដ្ឋកិច្ចទន់ខ្សោយរបស់ថៃ។ JSCCIB រំពឹងថាផលិតផលក្នុងស្រុកសរុប (GDP) របស់ថៃ នឹងកើនឡើងត្រឹមតែ ១,៦-២% ប៉ុណ្ណោះក្នុងឆ្នាំ ២០២៦ ខណៈការនាំចេញរំពឹងនឹងធ្លាក់ចុះដល់ 0,៥-១,៥%។
មែនទែនទៅ ប្រសិនបើកំណើននៅតែទាបជាង ២% នោះវានឹងក្លាយជាកំណើនសេដ្ឋកិច្ចយឺតយ៉ាវបំផុតក្នុងរយៈពេលជិត ៣០ ឆ្នាំ ដោយមិនរាប់បញ្ចូលរយៈពេលវិបត្តិកូវីដ១៩ក្នុងឆ្នាំ ២០២០។ បច្ចុប្បន្ន ហានិភ័យសកលកំពុងបន្ថែមសម្ពាធ។ វេទិកាសេដ្ឋកិច្ចពិភពលោកបានព្រមានថា កំណើនភាពតានតឹងភូមិសាស្ត្រសេដ្ឋកិច្ច រួមទាំងជម្លោះពាណិជ្ជកម្ម ការរឹតបន្តឹងការវិនិយោគ និងទណ្ឌកម្មផ្សេងៗ កំពុងបង្កការគំរាមកំហែងដ៏ធំបំផុតដល់សេដ្ឋកិច្ចពិភពលោកក្នុងរយៈពេល២ឆ្នាំខាទៅមុខ។
JSCCIB បានមើលឃើញពីផលប៉ះពាល់នៃពន្ធគយរបស់លោក ត្រាំ រួចបាត់ទៅហើយ។
ដោយឡែក ប្រធានសភាពាណិជ្ជកម្មថៃ លោក Poj Aramwattananont ឯណោះវិញ បាននិយាយថា ការពន្យារពេលក្នុងការបង្កើតរដ្ឋាភិបាលថ្មី អាចប៉ះពាល់ដល់សេដ្ឋកិច្ចដោយការបន្ថយល្បឿននៃការចំណាយថវិកា។
លោកបានព្រមានថា ការចំណាយសម្រាប់ឆ្នាំសារពើពន្ធ ២០២៧ ដែលគ្រោងចាប់ផ្តើមនៅថ្ងៃទី ១ ខែតុលា ក៏អាចនឹងរងការរំខានផងដែរ។ លោកបន្តថ្លែងយ៉ាងដូច្នេះថា៖ «រដ្ឋាភិបាលថ្មីគួរតែចាត់វិធានការយ៉ាងឆាប់រហ័សដើម្បីប្រមូលផ្តុំក្រុមការងារ និងពន្លឿនការចំណាយថវិកាសម្រាប់ឆ្នាំសារពើពន្ធ ២០២៦ ដែលអាចចាក់បញ្ចូលថវិកាចំនួន ១៧០ ប៊ីលានបាតទៅក្នុងសេដ្ឋកិច្ច»៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


