កីឡា
ពានសម្តេចតេជោ រកឃើញ ៨ ក្រុមចុងក្រោយ ខណៈ ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន ទំនងប៉ះគ្នា វគ្គផ្តាច់ព្រ័ត្រ
ការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ រដូវកាល ២០២៥/២៦ បានបញ្ចប់ការប្រកួតវគ្គ ១៦ ក្រុមហើយ ត្រឹមថ្ងៃពុធ ទី ១១ ខែ កុម្ភៈ ឆ្នាំ ២០២៦ ខណៈគូប្រកួតនីមួយៗ ដែលត្រូវជួបគ្នានៅវគ្គ ៨ ក្រុមចុងក្រោយ ក៏បានរកឃើញដែរ។

រម្លឹកអំពីការប្រកួតវគ្គ ១៦ ក្រុមទាំង ២ ជើង ក្នុងនោះក្រុម ព្រះខ័នរាជស្វាយរៀង បានយកឈ្នះលើក្រុម បាត់ដំបង យូណាយធីត ក្នុងលទ្ធផល ១៧-៣, ក្រុម គិរីវង្សសុខសែនជ័យ បានយកឈ្នះលើក្រុម អង្គរថាយហ្គើរ ក្នុងលទ្ធផល ៤-៣, ក្រុមអាយអេសអាយ ដង្កោរសែនជ័យ បានយកឈ្នះលើក្រុម អឹមអូអាយ កំពង់ដេវ៉ា ៣-២, ក្រុមកងយោធពលខេមរភូមិន្ទ បានយកឈ្នះលើក្រុម ខេត្តកំពង់ចាម ៦-១។

ក្រុមណាហ្គាវើលដ៍ បានយកឈ្នះលើក្រុម ឡាយហ្វ ខេត្តព្រះសីហនុ ៥-២, ក្រុម ភ្នំពេញក្រោន បានយកឈ្នះលើក្រុម ខេត្ត ត្បូងឃ្មុំ ក្នុងលទ្ធផល ១៣-០, ក្រុម បឹងកេត យកឈ្នះលើក្រុម ឡាយអិនឃីង ខេត្តសៀមរាប ក្នុងលទ្ធផល ១០-០ និងចុងក្រោយក្រុម វិសាខា បានយកឈ្នះលើក្រុម ភ្នំពេញហ្គាឡាក់ស៊ី ក្នុងលទ្ធផល ២២-០។
ក្រុមទទួលបានជ័យជម្នះខាងលើ នឹងត្រូវឡើងមកជួបគ្នានៅវគ្គ ៨ ក្រុមចុងក្រោយ ដោយ ព្រះខ័នរាជស្វាយរៀង ត្រូវជួបក្រុម គិរីវង្សសុខសែនជ័យ, ក្រុម បឹងកេត ត្រូវជួបក្រុម កងយោធពលខេមរភូមិន្ទ, ក្រុម វិសាខា ត្រូវជួបក្រុម ណាហ្គាវើលដ៍ និងចុងក្រោយក្រុម ភ្នំពេញក្រោន ត្រូវជួបជាមួយក្រុម អាយអេសអាយ ដង្កោសែនជ័យ។
ផ្អែកលើទម្រងប្រកួតដែលបានកំណត់គឺ ក្រុមឈ្នះ រវាង ព្រះខ័នរាជស្វាយរៀង និង គិរីវង់សុខសែនជ័យ ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជួបក្រុមឈ្នះ រវាង កងយោពលខេមរភូមិន្ទ និង ក្រុម បឹងកេត។ ក្រុមទាំង ៤ នេះមាន ១ ក្រុមឡើងទៅវគ្គផ្តាច់ព្រ័ត្រ។
នៅផ្នែកខាងទៀតគឺ ក្រុមឈ្នះ រវាង ណាហ្គាវើលដ៍ និង វិសាខា ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជួបក្រុមឈ្នះ រវាង ភ្នំពេញក្រោន និង អាយអេសអាយ ដង្កោសែនជ័យ។ ក្រុម ទាំង ៤ នេះ នឹងមាន ១ ក្រុមឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។
តាមមើលទម្រង់ ទំនងជា ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន អាចជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ ពីព្រោះក្រុមទាំងពីរសុទ្ធតែខ្លាំងដូចគ្នា៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១៤ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


