Connect with us

កីឡា

ពេជ្រ​ អាទិទេព​ លើក​ឡើង​ពី​សមត្ថភាព​ ធន់​ ម៉េងហុង​ នៅ​ខ្ចី​ជាង​ ពេជ្រ​ សម្បត្តិ​ ឆ្ងាយ​បើ​ប៉ះ​គ្នា​នោះ​

បានផុស

នៅ

កីឡាករ​ ពេជ្រ​ អាទិទេព​ ដែល​ជា​ជើង​ខ្លាំង​មួយ​រូប​ក្នុង​វិស័យ​គុនខ្មែរ​ និយាយ​អំពី​រឿង​ ធន់​ ម៉េហុង​ និង​ ពេជ្រ​ សម្បត្តិ​ សមត្ថភាព​ខុស​គ្នា​ បទ​ពិសោធ​ បច្ចេកទេស​គឺនៅ​​ខុស​គ្នា​ឆ្ងាយ​ដូច​អ្នក​គាំទ្រ​ដឹង​ហើយ​ពី​ចំណុច​ខ្លាំង​របស់​សិស្សច្បង​ខ្លួន​ក​ន្លង​មក។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាទិទេព និង សម្បត្តិ

ថ្លែង​ក្នុង​វីដេអូ​មួយ​កីឡាករ​ ពេជ្រ​ អាទិទេព​ បាន​លើក​ឡើង​ថា​ បើ​ប៉ះ​គ្នា​មែន​ខ្លួន​នៅ​តែ​យក​សិស្ស​ច្បង​ ពេជ្រ​ សម្បត្តិ​ ព្រោះ​ជឿជាក់​លើ​សមត្ថភាព។​ សិស្សច្បង​របស់​ខ្លួន​ ពេជ្រ​ សម្បត្តិ​ គឺ​ចូល​ហ្វឹកហាត់​គុន​ខ្មែរ​យូរ​ជាង​ ធន់​ ម៉េងហុង​ ស្រប​ពេល​មាន​បទ​ពិសោធ​ប្រកួតច្រើន​ និង​មាន​បច្ចេកទេស​ល្អ​ជាង។​ ចំណែក​ភាព​ធន​ រឹងមាំ​ និង​ទម្ងន់​ដៃ​គឺ​ដូច​អ្នក​គាំទ្រ​បាន​ដឹង​ហើយ​ក្នុង​ការ​ប្រកួត​កន្លងម។​

កីឡាករ​ ពេជ្រ​ សម្បត្តិ

ធន់​ ម៉េងហុង​ ជា​កីឡាករ​ល្អ​ និង​ទើប​ឡើង​សមត្ថភាព​មួយ​រូប​ ប៉ុន្តែ​បើ​ប្រៀបធៀប​ជា​មួយ​សិស្ស​ច្បង​របស់​ខ្លួន​គឺ​នៅ​ខុស​គ្នា​ឆ្ងាយ។​ ពីរ​នាក់​នេះ​បើ​ប៉ះ​គ្នា​គឺ​ប៉ះ​បាន​ ប៉ុន្តែ​លទ្ធផល​ដូច​អ្នក​គាំទ្រ​បាន​ដឹង​ទុក​ជា​មុន​ហើយ​រវាង​ ពេជ្រ​ សម្បត្តិ​ និង​ ធន់​ ម៉េងហុង។​

ពេជ្រ​ សម្បត្តិ និង​ ធន់​ ម៉េងហុង​

បញ្ជាក់​ដែរ​ថា​ បន្ទាប់​ពី​កីឡាករ​ ធន់​ ម៉េងហុង​ កូន​សិស្ស​លោក​ ធន់​ សុភា​ មួយ​រយៈ​ពេល​នេះ​មាន​សមត្ថភាព​ល្អ​ និង​កំពុង​ឡើង​កូដ​ផង​នោះ​​អ្នក​គាំទ្រ​មួយ​ចំនួន​ចង់​ឲ្យ​រូប​គេ​ប៉ះ​ជា​មួយ​កីឡាករ​ ពេជ្រ​ សម្បត្តិ។​ ការ​ចង់​ឲ្យ​ប៉ះ​គ្នា​នេះ​ដោយ​មើល​ឃើញ​ពី​ភាព​ធន​ និង​មាន​ជំនាញ​ល្អ​ខាង​វាយ​បែប​ហ្គង់​ចេញ​ម្រាម​កន្លង​មក។​ មិន​ទាន់​ឃើញ​មាន​ការ​ប្រកាស​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ​​ពី​អ្នក​រៀបចំ​កម្មវិធី​ប្រកួត​នានា​នៅ​កម្ពុជា​ដែល​នឹង​រៀបចំ​ឲ្យ​អ្នក​ពីរ​នាក់​នេះ​ប៉ះ​គ្នា​នោះ៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម