កីឡា
អ្នកប្រដាល់កំពុងល្បី យ៉ាស៊ីន ស្គាល់កីឡាករ ពេជ្រ អាទិទេព និងអាចប្រកួតបានឲ្យតែគ្រូអនុញ្ញាត
ក្រោយពីផ្ទុះរឿងផ្គូរផ្គង់ និងកំពុងល្បីលើបណ្ដាញសង្គមហ្វេសបុកប៉ុន្មានថ្ងៃមកនេះ ឥឡូវកីឡាករ ប៉ែនកាក់ យ៉ាស៊ីន បង្ហើបមកហើយគឺខ្លួនស្គាល់កីឡាករ ពេជ្រ អាទិទេព និងអាចប្រកួតគ្នាបានប្រសិនបើគ្រូបង្វឹករបស់ខ្លួនអនុញ្ញាតប៉ះគ្នាមែននោះ។

កីឡាករ ប៉ែនកាក់ យ៉ាស៊ីន
ថ្លែងក្នុងវីដេអូរបស់ភរិយាលោក សេន ប៊ុនថេន កីឡាករ ប៉ែនកាក់ យ៉ាស៊ីន បានបញ្ជាក់ថាខ្លួនពិតជាស្គាល់ជើងខ្លាំង ពេជ្រ អាទិទេព និងអត់ខ្លាចទេអាចប្រកួតបានប្រសិនបើគ្រូរបស់ខ្លួនអនុញ្ញាតឲ្យគ្នាមែននោះ។ វីដេអូដែលលោក អេ ភូថង និយាយថាចង់ឲ្យគូទាំងពីរនេះប៉ះគ្នានោះគឺបានធ្វើឲ្យផ្ទុះខ្លាំង និងបណ្ដុះចិត្តអ្នកតាមដានប្រដាល់ចង់ឲ្យគូនេះប៉ះគ្នាផងដែរ។
លោក អេ ភូថង ថាពិតជាចង់ឲ្យ យ៉ាស៊ីន ប៉ះ ពេជ្រ អាទិទេព ណាស់រហូតនឹងផ្ដល់ថវិកាឧបបត្ថម្ភម្នាក់ៗ ១០ម៉ឺនរៀលទៀតផងប្រសិនបើគូនេះត្រូវរ៉ូវគ្នាមែន។ លោកបន្តថា សេន ប៊ុនថេន កុំនៅដើរស៊ីទម្ងន់ ៥៤គីឡូក្រាមនេះយូរពេកទុកឲ្យកីឡាករផ្សេងៗផង។ ការឡើងមកប៉ះ ពេជ្រ អាទិទេព នេះគឺគូល្អសិក្តិសមបំផុត និងលោកចង់មើលការប៉ះគ្នានេះណាស់។

កីឡាករ ពេជ្រ អាទិទេព
បន្ទាប់ពីមានការសួរពីលោក ពេជ្រ សុផាន់ គ្រូរបស់ ពេជ្រ អាទិទេព ទៅលើលោក សេន ប៊ុនថេន រួចហើយក៏មានការឆ្លើយតបរបស់ យ៉ាស៊ីន បណ្ដើរៗមកហើយតើគូនេះអាចនឹងមានវាសនាប៉ះគ្នា ឬទេនៅថ្ងៃខាងមុខនេះ។ ដូច្នេះមានតែរង់ចាំមើលបន្តទៀតតើខាងស្ថានីយ ឬកម្មវិធីប្រដាល់មួយណានឹងចាប់គូនេះឲ្យប៉ះគ្នាបានរវាងជើងខ្លាំងទាំងពីរខាងលើ។ យ៉ាស៊ីន ជាជើងខ្លាំងប្រចាំទម្ងន់ ៥៤កីឡូក្រាមរូបគេយកឈ្នះកីឡាករច្រើននាក់មកហើយ និងទើបឈ្នះ ប៊ុន សុធា បានខ្សែក្រវាត់ ១គ្រឿងអមដោយទឹកប្រាក់ ៤០លានរៀលទៀតផង។ ចំណែក ពេជ្រ អាទិទេព ជាកីឡាករទើបឡើងកូដខ្លាំង និងកំពុងក្រសោបប្រាក់រង្វាន់ច្រើនលើប្រភេទទម្ងន់ ៥៧គីឡូក្រាមកន្លងទៅនេះ និងធ្លាប់ឈ្នះជើងខ្លាំងដូចជា វ៉ាន់ វឿន ធន់ ផានិត ទៀតផង៕
អត្ថបទដោយ៖ នួន ស៊ីណា
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម១៩ ម៉ោង agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


