កីឡា
លោក ពេជ្រ សុផាន់ និយាយក្នុងថ្ងៃឡើងផ្ទះ ពេជ្រ អាទិទេព «នេះហើយសមិទ្ធិផលស្ដាប់ដំបូន្មានគ្រូ»
លោក ពេជ្រ សុផាន់ ថ្លែងនៅថ្ងៃឡើងផ្ទះថ្មីរបស់ ពេជ្រ អាទិទេព ដែលទើបសាងសង់រួចអស់តម្លៃប្រហែលខ្ទង់ ៤-៥ម៉ឺនដុល្លារថា «នេះហើយជាសមិទ្ធផលស្ដាប់ដំបូន្មានគ្រូ» ខំប្រឹងប្រែងពិតប្រាកដគឺទទួលបានផលពិតដូចបានឃើញនេះហើយ។

រូបភាពផេកលោក ពេជ្រ សុផាន់
លោក ពេជ្រ សុផាន់ ថាក្នុងនាមជាគ្រូបង្វឹកគ្មានអ្វីដែលសប្បាយចិត្តជាងឃើញសិស្សរបស់ខ្លួនទទួលបានសមិទ្ធិផលបន្តបន្ទាប់ និងជោគជ័យលើវិថីនេះនោះទេ។ សមិទ្ធិផលទាំងនេះហើយនៃលទ្ធផលស្ដាប់ដំបូន្មានគ្រូពន្យល់ណែនាំកន្លងមក។
សមិទ្ធផលផ្សេងៗរបស់ ពេជ្រ អាទិទេព នេះកើតឡើងត្រឹមរយៈពេល ៣ឆ្នាំ ៣ខែ តែប៉ុណ្ណោះគឺទទួលបានជោគជ័យច្រើនរហូតមានថវិកាអាចធ្វើផ្ទះខ្ទង់ ៤-៥ម៉ឺនដុល្លារទៅហើយ។ រូបលោកផ្ទាល់តែងតែពន្យល់ណែនាំសិស្សៗគ្រប់គ្នាឲ្យខំប្រឹងប្រែងហ្វឹកហាត់ពិតប្រាកដនោះនឹងទទួលបានផលពិតប្រាកដដូចគ្នា។

រូបភាពផេកលោក ពេជ្រ សុផាន់
បញ្ជាក់ដែរថា កីឡាករ ពេជ្រ អាទិទេព កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ នេះរូបគេទើបតែឡើងផ្ទះថ្មីដែលសាងសង់រួចក្នុងតម្លៃប្រហែល ៤-៥ម៉ឺនដុល្លារនៅឯខេត្តកំពង់ធំ។ រូបគេទើបតែចូលប្រឡូកគុនខ្មែរបាន ៣ឆ្នាំ ៣ខែ ប៉ុណ្ណោះជាមួយលោក ពេជ្រ សុផាន់។ បច្ចុប្បន្ន ពេជ្រ អាទិទេព ជាកីឡាករលំដាប់ជួរមុខមួយរូបលើប្រភេទទម្ងន់ ៥៧គីឡូក្រាមនៅកម្ពុជា។ រូបគេចាត់ទុកជាកីឡាករជោគជ័យមួយរូបដែលក្រសោបបានប្រាក់រង្វាន់ធំៗជាច្រើននាពេលកន្លងមក៕

រូបភាពផេកលោក ពេជ្រ សុផាន់
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


