កីឡា
ជាគំរូល្អ ពេជ្រ អាទិទេព យកថវិកា ៤០ម៉ឺនរៀលទៅឧបត្ថម្ភ ប៉ែន កាក់យ៉ាស៊ីន ដល់ក្លឹបបន្ទាប់ពីប្រកួតចប់
នេះជាគំរូល្អមួយរបស់កីឡាករ ពេជ្រ អាទិទេព បន្ទាប់ពីប្រកួតចប់បានយកតម្លៃខ្លួនចំនួន ៤០ម៉ឺនរៀលឧបត្ថម្ភដល់កីឡាករ ប៉ែនកាក់ យ៉ាស៊ីន ក្រោយរបួសដោយសារម៉ូតូបុកអំឡុងពេលរត់សម្រក់ទម្ងន់កន្លងទៅដែលនេះជាអំពើល្អចេះជួយគ្នាទៅវិញទៅមក។

កីឡាករ យ៉ាស៊ីន
ថ្មីៗនេះគេឃើញកីឡាករ ពេជ្រ អាទិទេព បានទៅដល់ក្លឹបប្រដាល់របស់លោក សេន ប៊ុនថេន តែម្ដងដើម្បីយកថវិកាចំនួន ៤០ម៉ឺនរៀលឧបត្ថម្ភទៅកាន់កីឡាករ ប៉ែនកាក់ យ៉ាស៊ីន ជាការលើកទឹកចិត្តផង និងជាការជួយសម្រួលដល់ការព្យាបាលផង។ ទង្វើនេះផងដែរគឺជាគំរូល្អប្រាប់ទៅដល់កីឡាករគុនខ្មែរដទៃទៀតឲ្យចេះជួយគ្នាទៅវិញទៅមកនៅពេលអ្នកក្នុងមជ្ឈដ្ឋានជាមួយគ្នានេះជួបបញ្ហាផ្សេងៗដូចនេះជាដើម។
ជាមួយគ្នានោះដែរលោក សេន ប៊ុនថេន ដែលជាគ្រូរបស់ យ៉ាស៊ីន បានបង្ហោះអរគុណចំពោះកីឡាករ ពេជ្រ អាទិទេព ជាខ្លាំងដែលបានចូលខ្លួនប្រកួតជំនួសសិស្សរបស់លោកដែលជួបគ្រោះថ្នាក់ចរាចរណ៍ និងថែមទាំងឧបត្ថម្ភថវិកាទៅទៀត។

កីឡាករ ពេជ្រ អាទិទេព
បញ្ជាក់ដែរថា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នេះកីឡាករ ប៉ែនកាក់ យ៉ាស៊ីន បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយត្រូវម៉ូតូបុកអំឡុងរូបគេរត់សម្រកទម្ងន់។ ជាមួយគ្នានោះដែរដោយសារតែរូបគេមិនអាចឡើងប្រកួតបាន ដូច្នេះកីឡាករ ពេជ្រ អាទិទេព ក៏មកជំនួសដើម្បីដណ្ដើមពានជាមួយកីឡាករ ធន់ សាក់ស៊ីន កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ នេះលើសង្វៀនទទក៕
អត្ដបទដោយ៖ នួន ស៊ីណា
-
កីឡា៥ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៧ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៨ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ៨ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


