កីឡា
រយៈពេលត្រឹម ៣ឆ្នាំកីឡាករ ពេជ្រ អាទិទេព មានសមិទ្ធផលអស្ចារ្យខ្សែក្រវាត់ ៤គ្រឿង និងពាន
កូនសិស្សគ្រូឆ្នើមគឺកីឡាករ ពេជ្រ អាទិទេព ពិតជាសាងកេរ្តិ៍ឈ្មោះបានលឿនដូចរៀមច្បងក្នុងក្លឹបមែន និងទទួលបានខ្សែក្រវាត់រហូតដល់ទៅ ៤គ្រឿង ពានរង្វាន់២ ទៀតផងត្រឹមរយៈពេលប្រហែល ៣ឆ្នាំមកនេះលើវិថីប្រដាល់គុនខ្មែរ។

ពេជ្រ អាទិទេព និងគ្រូ
កីឡាករដើមកំណើតពីខេត្តកំពង់ធំរូបនេះនៅ ២ប្រកួតចុងក្រោយធ្វើឲ្យកេរ្ត៍ឈ្មោះរបស់គេកាន់តែល្បីខ្លាំងដោយផ្ដួលឲ្យ វ៉ាន់ វឿន សន្លប់ក្នុងទឹកទី១ និងជាការឈ្នះលើកទី២ ផងដែរ។ ចំណែក ១ប្រកួតទៀតគឺការយកឈ្នះរៀមច្បង ធន់ ផានិត ដណ្ដើមបានពានរង្វាន់ ១ ក៏បានធ្វើឲ្យរូបគេរឹតតែទទួលការចាប់អារម្មណ៍ពីអ្នកគាំទ្រប្រដាល់។
រយៈពេលប្រហែល ៣ឆ្នាំនេះរូបគេមានសមិទ្ធផលដូចជា៖
ឈ្នះខ្សែក្រវាត់នៅម៉ាឡេស៊ី King Of The Ring ១គ្រឿង
ឈ្នះខ្សែក្រវាត់អ្នកចម្បាំងអូដ្ឋ ១គ្រឿង អមដោយពានរង្វាន់ ១
ឈ្នះខ្សែក្រវាត់ IPCC ១គ្រឿង
ឈ្នះខ្សែក្រវាត់ Dragon ១គ្រឿង
ពានរង្វាន់ម៉ារ៉ាតុង ១

កីឡាករ ពេជ្រ អាទិទេព
តាមរយៈសមិទ្ធផល និងកេរ្តិ៍ឈ្មោះល្បីប្រកួតជាង ៥០ដង ចាញ់តែ ៣ដងនេះធ្វើឲ្យរូបគេឥលូវមានជីវភាពធូធារមានលទ្ធភាពសាងសងផ្ទះថ្ម និងការរស់នៅក្នុងក្រុមគ្រួសារកាន់តែប្រសើរឡើងនាពេលបច្ចុប្បន្ននេះ។ ពេជ្រ អាទិទេព ជាកូនសិស្សដែលបណ្ដុះដោយផ្ទាល់ដៃលោក ពេជ្រ សុផាន់ ហៅគ្រូឆ្នើមដែលកំពុងល្បីឈ្មោះក្នុងវិស័យគុនខ្មែរ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


