កីឡា
លោក ពេជ្រ សុផាន់ បញ្ជាក់ហើយថាក្លឹបលោកជាក្លឹបអាជីពទោះទៅប្រកួតជំនួសគេក៏នៅតែល្អដែរ
លោក ពេជ្រ សុផាន់ ដែលជាគ្រូបង្វឹកឆ្នើមក្នុងវិស័យប្រដាល់ថា ក្លឹបរបស់លោកគឺជាក្លឹបប្រដាល់អាជីពបើទោះជាមិនមានឈ្មោះប្រកួតក៏ដោយគឺនៅតែហ្វឹកហាត់ជាប្រចាំធម្មតា ដូច្នេះហើយបើទោះជាឡើងប្រកួតជំនួសគេក៏សមត្ថភាពសិស្សនៅតែល្អដដែល។

អាទិទេព ប៉ះ សាក់ស៊ីន
នេះបើតាមការបង្ហោះនៅលើបណ្ដាញសង្គមលោក ពេជ្រ សុផាន់ បានលើកឡើងថា លោកតែងតែចាត់ទុកសិស្សក្នុងក្លឹបប្រដាល់ពេជ្រសុផាន់គុនខ្មែរជាកីឡាករអាជីព ដូច្នេះរាល់ការហ្វឹកហាត់ ការហូបចុក ការសម្រាក គឺធ្វើឡើងដើម្បីបានប្រាក់ចំណូល។ បើទោះជាពុំមានឈ្មោះឡើងប្រកួតយ៉ាងណាក្ដីក៏ត្រូវរស់នៅក្នុងជំរុំហ្វឹកហាត់ជាប្រចាំផងដែរ។
គ្រូឆ្នើមរូបនេះបន្ថែមទៀតថា ជាក់ស្ដែងដូចការប្រកួតរបស់ ពេជ្រ អាទិទេព និង ធន់ សាកស៊ីន អីចឹងដែរ បើទោះជាមកជំនួសកីឡាករដទៃក៏ដោយ ប៉ុន្តែសង្កេតឃើញថាមានកម្លាំងស៊ូហ្វ រាងកាយមាំមួនល្អ ទាំងនេះបានមកពីការហ្វឹកហាត់ជាប់ជាប្រចាំ។

អាទិទេព ប៉ះ សាក់ស៊ីន
បញ្ជាក់ដែរថា ក្លឹបប្រដាល់លោក ពេជ្រ សុផាន់ ជាក្លឹបធំមួយ និងល្បីឈ្មោះខ្លាំងនៅពេលបច្ចុប្បន្ននេះ។ កីឡាករមានចំនួនច្រើន និងមានទីផ្សារប្រកួតខ្លាំង។ បន្ថែមពីនេះសិស្សគុនភាគច្រើនទទួលបានជ័យជម្នះស្ទើគ្រប់កម្មវិធីប្រកួតផ្សេងៗ។ កីឡាករ ពេជ្រ អាទិទេព បើទោះជាមកជំនួសកីឡាករ ប៉ែនកាក់ យ៉ាស៊ីន យ៉ាងណាក្ដី ប៉ុន្តែរូបបង្ហាញទម្រង់វាយយ៉ាងល្អ និងដណ្ដើមយកជ័យជម្នះបានទៀតផងកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ នៅខេត្តស្វាយរៀង៕


ពេជ្រ អាទិទេព ពេលឈ្នះ សាក់ស៊ីន
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១១ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


