សេដ្ឋកិច្ច
ហាងឆេងមាសហក់ឡើងវិញដល់ជាង ៦២០០ ដុល្លារ មួយតម្លឹង
តម្លៃហាងឆេងមាសបានហក់ឡើងវិញដល់ ៦២២០ ដុល្លារ ក្នុងមួយតម្លឹងនៅព្រឹកថ្ងៃចន្ទទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ បន្ទាប់ពីបានធ្លាក់ចុះក្រោម ៦ ០០០ ដុល្លារ ក្នុងមួយតម្លឹងកាលពីសប្ដាហ៍មុន។

អ្នកជំនាញនៅក្នុងវិស័យហិរញ្ញវត្ថុបានអះអាងថា មូលហេតុដែលធ្វើឱ្យតម្លៃហាងឆេងមាសបានកើនឡើង ដោយសារតែវិបត្តិសេដ្ឋកិច្ច, ភូមិសាស្ត្រនយោបាយ និងការប្រឈមមុខនៃសម្ពាធពន្ធរបស់សហរដ្ឋអាមេរិក។
លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities ប្រាប់កម្ពុជាថ្មី នៅថ្ងៃចន្ទនេះថា កំណើននៃការទិញលើតម្លៃហាងឆេងមាសពីបណ្ដាវិនិយោគិនធំៗនៅលើពិភពលោកបានធ្វើឱ្យតម្លៃមាសកើនឡើង។
ម្យ៉ាងទៀតកំណើននៃការប្ដូរប្រាក់ដុល្លារ នៅក្នុងរូបិយបណ្ណអឺរ៉ូប ហើយនិងប្រាក់យ៉េនបានធ្លាក់ចុះខ្លាំង ធ្វើឱ្យតម្លៃហាងឆេងមាសមានការកើនឡើង។

លោក ឡុង សំណាង បញ្ជាក់ថា និន្នាការតម្លៃហាងឆេងមាសអាចនឹងកើនឡើងដល់ ៧០០០ ដុល្លារ ក្នុងមួយតម្លឹងត្រឹមពាក់កណ្ដាលឆមាសទី១ ឆ្នាំ ២០២៦។ ប៉ុន្តែមុននឹងមានការកើនឡើង ហាងឆេងមាសអាចនឹងមានការធ្លាក់ចុះវិញនៅមុនពេលខែ ៦ ខាងមុខនេះ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


