ព័ត៌មានជាតិ
អាជ្ញាធរជាតិអប្សរា ជួសជុលផែបុរាណនៅលើទំនប់ខាងលិចរបស់បារាយណ៍យសោធរតដាក
អាជ្ញាធរជាតិអប្សរា ចំណាយពេល៦ខែ ដើម្បីជួសជុលផែ ឬកំពង់ទឹកបុរាណ ដែលមានទីតាំងស្ថិតនៅលើទំនប់ខាងលិចបារាយណ៍យសោធរតដាក ឬបារាយណ៍ខាងកើត ក្នុងគោលបំណងពង្រឹងផ្នែកខូចខាតឱ្យរឹងមាំឡើងវិញ និងលើកតម្លៃទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់មួយនេះ។

លោក អន សុភាព បុរាណវិទូនៃអាជ្ញាធរជាតិអប្សរាឱ្យដឹងថា គម្រោងជួសជុលផែ ឬកំពង់ទឹកបុរាណនៅលើទំនប់បារាយណ៍យសោធរតដាក ជាផ្នែកមួយនៃគម្រោងរួមរបស់អាជ្ញាធរជាតិអប្សរា ក្នុងការជួសជុលរចនាសម្ព័ន្ធសំណង់បុរាណនៅតាមបណ្តោយផ្លូវចេញពីខ្លោងទ្វារជ័យនៃអតីតរាជធានីអង្គរធំ។ មុនឈានដល់ការជួសជុល ក្រុមការងារបុរាណវិទ្យា បានធ្វើកំណាយស្រាវជ្រាវពីរចនាសម្ព័ន្ធ និងសិក្សាពីស្ថានភាពនៃការខូចខាតដើម្បីវាយតម្លៃនៃវិធីសាស្រ្តជួសជុល។

កញ្ញា ដយ ពេជ្រជឺរ៉ា វិស្វករនៃអាជ្ញាធរជាតិអប្សរាឱ្យដឹងថា ផែ ឬកំពង់ទឹកនៅបារាយណ៍យសោធរតដាក មានចំនួន២ថ្នាក់ គឺថ្នាក់ទី១សាងសង់ពីថ្មបាយក្រៀម និងថ្នាក់ទី២សាងសង់ពីថ្មភក់ មានបណ្តោយប្រវែង៥០ម៉ែត្រ និងទទឹងប្រវែង៤០ម៉ែត្រ។ ដំណាក់កាលទី១ គឺជួសជុលនៅថ្នាក់ទី១ បណ្តោយប្រវែង១២ម៉ែត្រ និងទទឹងប្រវែង៩ម៉ែត្រ។ ចំពោះរចនាសម្ព័ន្ធខឿនដែលមានការខូចខាតធ្ងន់ធ្ងរ ក្រុមការងារត្រូវសិក្សារកកម្ពស់ដើម ហើយជំនួសថ្មបាយក្រៀមថ្មីមួយចំនួននៅផ្នែកពុកផុយ ឬបាត់បង់ដើម្បីពង្រឹងរចនាសម្ព័ន្ធផែនេះ បានរឹងមាំឡើងវិញ៕
ប្រភព៖ អាជ្ញាធរជាតិអប្សរា






-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


