Connect with us

កីឡា

ព្រះខ័នរាជស្វាយរៀង មានកីឡាករ ២ នាក់ ធ្លាប់មានឈ្មោះលេងពាន ACGL តាំងពី ២០១៤ ដល់បច្ចុប្បន្ន

បានផុស

នៅ

ព្រះខ័នរាជស្វាយរៀង មានកីឡាករ ២ នាក់ ធ្លាប់មានឈ្មោះលេងពានរង្វាន់ក្លិបកម្រិតទី ៣ របស់ទ្វីប អាស៊ី AFC Challenge League តាំងពីឆ្នាំ ២០១៤ មកដល់បច្ចុប្បន្ន។

ប្រាក់ មុន្នីឧត្តម
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំឡុងរដូវកាល ២០១៤ ក្លិប ព្រះខ័នរាជស្វាយរៀង ទទួលបានឱកាសចូលលេងពានអន្តរជាតិកម្រិត AFC ជាលើកដំបូង គឺពាន AFC President’s Cup។ នៅក្នុងព្រឹត្តិការណ៍នោះ ព្រះខ័នរាជស្វាយរៀង បានធ្លាក់ត្រឹមវគ្គក្នុងពូល បន្ទាប់ពីស្ថិតនៅពូល C ចាញ់ក្រុម Erchim របស់ ម៉ុងហ្គោលី និង Manang Marshyangdi របស់ នេប៉ាល់។

នៅឆ្នាំ ២០១៤ គឺជាលើកចុងក្រោយ ដែលពាន AFC President’s Cup នេះបានដំណើការប្រកួត។ លុះរំលងមកដល់រដូវកាល ២០២៤-២០២៥ ទើបពាននេះចាប់ផ្តើមដំណើការជាថ្មី ដោយប្រែឈ្មោះថា AFC Challenge League ដែលបន្តមកដល់បច្ចុប្បន្ន។

ប្រាក់ មុន្នីឧត្តម

យ៉ាងណា បើក្រឡេកមើលសមាសភាពកីឡាករ ដែលបន្តលេងតាំងពីពេលនោះមកដល់បច្ចុប្បន្ន គឺមានតែ ២ នាក់ប៉ុណ្ណោះ រួមមានអ្នកចាំទី អាំ សុវណ្ណរ៉ាត់ និងខ្សែប្រយុទ្ធប្រាក់ មុន្នីឧត្តម។ បច្ចុប្បន្ន កីឡាករទាំង ២ ត្រូវបានចាត់ទុកជាកីឡាករ មានឈ្មោះលេងជាមួយ ព្រះខ័នរាជស្វាយរៀង ក្នុងពាន ACGL នេះច្រើនជាងគេបំផុត ពោលរហូតដល់ទៅ ៣ រដូវកាល គឺរដូវកាល ២០១៤, ២០២៤-២០២៥ និង ២០២៥-២០២៦។ ដោយឡែកកីឡាកររបស់ ព្រះខ័នរាជស្វាយរៀង ផ្សេងទៀត ដែលបានលេងកាលពីឆ្នាំ ២០១៤ នោះ ភាគច្រើនបានចាកចេញ និងចូលនិវត្តន៍អស់ហើយ។

អ្នកចាំទីអាំ សុវណ្ណរ៉ាត់

គួរឱ្យដឹងផងដែរ ថា នា ២ រដូវកាលចុងក្រោយនេះ អ្នកចាំទីអាំ សុវណ្ណរ៉ាត់ មិនទាន់បានបង្ហាញខ្លួនសូម្បីមួយប្រកួតនៅឡើយទេ ដោយស្ថិតជាអ្នកចាំទីដៃទី ២ បន្ទាប់ពី វីរះ ដារ៉ា។ ចំណែក ប្រាក់ មុន្នីឧត្តម វិញមានឈ្មោះ និងបានលេងកាលពីរដូវកាលមុន ប៉ុន្តែនៅរដូវកាលនេះកីឡាករមិនទាន់បានជាប់ឈ្មោះ និងលេងនៅឡើយទេ ដោយសារតែមានបញ្ហារបួស។

អ្នកចាំទីអាំ សុវណ្ណរ៉ាត់

យ៉ាងណា នាការប្រកួតវគ្គ ៨ ក្រុមចុងក្រោយទល់ ភ្នំពេញក្រោន នាខែ មីនា ខាងមុខ ឧត្តម ទំនងនឹងអាចមានឈ្មោះបានចូលលេងឡើងវិញ បន្ទាប់ពី ២ ប្រកួតចុងក្រោយរបស់ ព្រះខ័នរាជស្វាយរៀង ក្នុងពានលីគកំពូល កម្ពុជា និងពានសម្តេចតេជោហ៊ុន សែន កីឡាករមានឈ្មោះជាមួយក្រុមឡើងវិញ៕

ប្រាក់ មុន្នីឧត្តម

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម