ព័ត៌មានជាតិ
ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យដកហូតមន្ត្រីយោធាផ្កាយ២ ស៊ុំ ពៅ ចេញពីក្របខ័ណ្ឌកងទ័ព
ភ្នំពេញ ៖ សម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យដកហូតមន្ត្រីយោធាផ្កាយ២ ឈ្មោះស៊ុំ ពៅ ចេញពីក្របខ័ណ្ឌកងទ័ព ក្រោយពីមន្ត្រីយោធាពាក់ផ្កាយ២រូបនេះ បានរត់ពន្ធជនជាតិចិន២៨នាក់ ចេញពីក្រុងបាវិត សំដៅមកទីក្រុងភ្នំពេញ។
យោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ បានត្រាស់បង្គាប់តាម «មាត្រា១៖ ដកហូតឋានន្តរស័ក្ដិ នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ និងលុបឈ្មោះ ចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទចំពោះឧត្តមសេនីយ៍ទោ ស៊ុំ ពៅ អត្តលេខ ០២៣៦៣២ នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ»។

គួររំលឹកថា កាលពីវេលាយប់ម៉ោង៣និង០០នាទីទៀបភ្លឺ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ សមត្ថកិច្ចបានដើរល្បាតប្រទះឃើញរថយន្តសង្ស័យចំនួន៤គ្រឿង នៅខាងមុខសណ្ឋាគារTTP1 ក្រុងបាវិត ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត មន្ត្រីយោធាផ្កាយ២ខាងលើ បានកំពុងនាំជនជាតិចិន ឡើងចូលក្នុងរថយន្តដោយសង្ស័យក៏ឃាត់សាកសួរនាំ ទើបបែកធ្លាយរឿងរត់ពន្ធដឹកចិនទៅរាជធានីភ្នំពេញ ទើបចាប់ឃាត់ខ្លួនតែម្តង។

ក្រោយពីសាកសួររួច ជនជាតិចិនទាំង២៨នាក់នោះ ត្រូវឲ្យធ្វើចត្តាឡីស័កនៅសណ្ឋាគារខាងលើបណ្តោះអាសន្នសិន រង់ចាំយកសំណាកពិនិត្យចេញលទ្ធផល បានរកទីតាំងដាក់ជាក្រោយ។
ប្រភពដដែលបន្តទៀតថា អ្នកជាមេខ្លោងឈ្មោះ ស៊ុំ ពៅ មានឋានៈជាឧត្តមសេនីយ៍ទោ ផ្កាយ២ មានតួនាទីជាអនុប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធា នៃអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ ហើយបុរសម្នាក់ទៀត ឈ្មោះ ស៊ូ សុភា ជាមេខ្យល់ប្រមូលភ្ញៀវជនជាតិចិន (ពីរស្រុកស្វាយជ្រំ ពីស្រុករមាសហែក មកដាក់ឲ្យស្នាក់នៅក្នុងសណ្ឋាគារTTP1 ក្រុងបាវិត រួចឲ្យក្រុមលោកផ្កាយ២នេះ ដឹកពីក្រុងបាវិត ទៅរាជធានីភ្នំពេញ និងដឹកពីរាជធានីភ្នំពេញ មកក្រុងបាវិតខេត្តស្វាយរៀង)។

សមត្ថកិច្ចបន្តទៀតថា ចំណែក៥នាក់ផ្សេងទៀត គឺមិនមែនជាមន្ត្រីយោធាទេ គឺពួកគេត្រូវលោកផ្កាយ២ បានឲ្យក្លែងជាមន្ត្រីយោធា ហើយជួលឲ្យបើករថយន្តប៉ុណ្ណោះ នេះបើតាមចម្លើយសារភាពអ្នកទាំង៥នាក់។
ក្រោយពីសាកសួរអស់រយៈពេញ១ថ្ងៃ នៅវេលាម៉ោង៦ល្ងាច ថ្ងៃ២២ ខែមេសា ជនសង្ស័យទាំង០៧នាក់នេះ ត្រូវបានក្រុមសមត្ថកិច្ច អធិការនគរបាលក្រុងបាវិត បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ចាត់ការតាមនីតិវិធី៕
កែសម្រួលដោយ ៖ នាគព័ន្ធ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


