ព័ត៌មានជាតិ
ស្ថានទូតប្រទេសមួយចំនួនបានថ្វាយព្រះពរព្រះមហាក្សត្រឆាប់បានសះស្បើយពីព្រះរោគា
ស្ថានតំណាងប្រទេសមួយចំនួនដែលមាននិវាសដ្ឋាននៅកម្ពុជាបានថ្វាយព្រះពរព្រះមហាក្សត្រកម្ពុជា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ឱ្យបានឆាប់ជាសះស្បើយពីព្រះរោគ។

ស្ថានទូត អូស្ត្រាលី តួគី អឺរ៉ុប ជប៉ុន កាណាដា បានបង្ហាញសារជាបន្តបន្ទាប់កាលពីថ្ងៃទី១១ ខែមេសា ដើម្បីថ្វាយព្រះពរជ័យជូនដល់ព្រះមហាក្សត្រកម្ពុជា និងបញ្ជាក់ផងដែរថាពួកគេនឹងចូលរួមជាមួយព្រះញាតិវង្សានុវង្ស និងប្រជាជនកម្ពូជានៅពេលដ៏លំបាកនេះ។
ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីនេះផងដែរ បណ្ដាស្ថានទូតទាំងនោះក៏បានចូលរួមជាមួយប្រជាជនខ្មែរទាំងអស់ក្នុងការសង្ឃឹមថាឆ្នាំថ្មីនឹងនាំមកនូវសន្ដិភាព វិបុលភាព និងសុខភាពដល់ព្រះមហាក្សត្រ និងជាតិខ្មែរទាំងមូលផងដែរ។

កាលពីថ្ងៃទី១០ ខែមេសា ព្រះមហាក្សត្រ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានផ្ញើព្រះរាជសារជូនជនរួមជាតិពីស្ថានភាពព្រះរាជសុខភាពរបស់ព្រះអង្គដោយ ព្រះអង្គទ្រង់លិខិតថា ព្រះអង្គមានព្រះរោគមហារីកក្រពេញប្រូស្ដាត ដែលតាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យចិន តម្រូវឱ្យព្រះអង្គបន្តគង់ប្រថាប់នៅមន្ទីរពេទ្យដើម្បីព្យាបាលព្រះរាជសុខភាព នៅរដ្ឋធានីប៉េកាំង ជាបន្តទៀត៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


