សេដ្ឋកិច្ច
រដ្ឋមន្ត្រី៖ វិស័យកសិកម្មរួមចំណែក ១៦% នៃផលិតផលក្នុងស្រុកសរុប
វិស័យកសិកម្មបានរួមចំណែក ១៦% ដល់ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា ក្នុងឆ្នាំ ២០២៥ ខណៈផលិតកម្មកសិកម្ម ស្រូវ អង្ករ និងដំណាំរួមផ្សំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងធានាបានូវសន្តិសុខស្បៀងសម្រាប់ប្រជាពលរដ្ឋ។

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍នៅក្នុងពិធីសន្និបាតបូកសរុបការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥ និងទិសដៅអនុវត្តឆ្នាំ ២០២៦ នៅថ្ងៃទី ១៩ ខែមីនា ថា វិស័យកសិកម្មចូលរួមក្នុងសេដ្ឋកិច្ចចំនួន ១៦ ភាគរយ សម្រាប់ឱ្យប្រជាពលរដ្ឋមានហូប។
លោក ឌិត ទីណាបញ្ជាក់ថា៖ «កុំឱ្យថា វិស័យកសិកម្មចូលរួម ៨០% ដូចកាលពីមុន ប៉ុន្តែហូបអត់គ្រាន់ តម្លៃម្ហូបវាថ្លៃ ឥឡូវ ១៦% នៃសេដ្ឋកិច្ចជាតិ ក៏ប៉ុន្តែតម្លៃម្ហូបអាហារ យើងរកហូបាន»។
លោករដ្ឋមន្ត្រីបានពន្យល់ថា៖«កុំឱ្យមានការយល់ច្រលំថា វិស័យកសិកម្មគឺជាវិស័យដែលយើងត្រូវយកទៅធ្វើជាមហាអំណាចសេដ្ឋកិច្ច គឺយើងធ្វើសម្រាប់ឱ្យមានហូប ក្នុងតម្លៃសមរម្យ ដោយមិនចាំបាច់មានការនាំចូល។ មួយផ្នែកមានហូប ហើយមួយផ្នែកទៀតឱ្យគាត់មានបាន ឱ្យគាត់លក់ចំណេញ និងមានប្រើ»។

វិស័យកសិកម្មគឺជាសសរស្តម្ភក្នុងចំណោមសសរស្តម្ភទាំងបួនដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា បន្ថែមពីលើការនាំចេញសម្លៀកបំពាក់ ស្បែកជើង វិស័យទេសចរណ៍ វិស័យសំណង់ និងអចលនទ្រព្យ។
រាជរដ្ឋាភិបាលបានប្រកាសពីការអនុវត្តគោលនយោបាយយុទ្ធសាស្ត្រថ្មីមួយ សំដៅធ្វើឱ្យប្រសើរឡើងនូវវិស័យកសិកម្មពីកសិកម្មគ្រួសារទៅជាកសិកម្មពាណិជ្ជកម្ម និងបង្កើនប្រាក់ចំណូលរបស់កសិករតាមរយៈផលិតផលដែលមានតម្លៃបន្ថែម។
យោងតាមក្រសួងកសិកម្ម នៅក្នុងឆ្នាំ ២០២៥ កម្ពុជារកចំណូលបាន ៦,៤៦ ពាន់លានដុល្លារ ពីការនាំចេញផលិតផលកសិកម្ម កើនឡើង ៧,៣ ភាគរយ ធៀបនឹងឆ្នាំ ២០២៤។ ផលិតផលមានសក្តានុពលនាំចេញរួមមាន ស្រូវ អង្ករ កៅស៊ូ ដំឡូងមី គ្រាប់ស្វាយចន្ទី ស្វាយ ម្រេច ចេក និងទុរេនជាដើម៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


