ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងធ្លាក់ចុះក្រោម ១០០ ដុល្លារ/បារ៉ែល ជាថ្មី ជុំវិញសញ្ញានៃភាពស្រាកស្រាន្តជម្លោះមជ្ឈិមបូព៌ា
តម្លៃប្រេងអន្តរជាតិបានធ្លាក់ចុះជាង ៥% សម្រាប់ការជួញដូរលើទីផ្សារអាស៊ីនៅព្រឹកថ្ងៃពុធ (២៥ មីនា) នេះ ដោយសារតែការរំពឹងទុកនៃបទឈប់បាញ់ជម្លោះមជ្ឈិមបូព៌ា ក្រោយមានសេចក្ដីរាយការណ៍ថា សហរដ្ឋអាមេរិកបានផ្ញើផែនការ ១៥ ចំណុចទៅអ៊ីរ៉ង់ ដើម្បីបញ្ចប់សង្គ្រាមរវាងប្រទេសទាំង២។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងកុងត្រា ម៉ាក Brent បានធ្លាក់ចុះ ៦,២១ ដុល្លារ ឬ ៥,៩% មកនៅត្រឹម ៩៨,២៨ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោងជិត ៩ ព្រឹក នៅទីក្រុងហុងកុង។ តម្លៃប្រេងអាមេរិក ម៉ាក WTI វិញ បានធ្លាក់ចុះ ៤,៦៧ ដុល្លារ ឬ ៥,១% មកនៅត្រឹម ៨៧,៦៨ ដុល្លារ/បារ៉ែល។
រាប់តាំងពីថ្ងៃចន្ទមក តម្លៃប្រេងទាំង២ មានការប្រែប្រួលឡើងចុះទៅវិញទៅមកខ្លាំង ដោយសារតែការវិវត្តជាប្រចាំនៃជម្លោះរវាងអ៊ីស្រាអែល សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលបង្កការរាំងស្ទះដល់លំហូរប្រេងកាត់តាមច្រកសមុទ្រហ័រមូហ្ស។ តម្លៃប្រេងទាំង២ បានកើនឡើងប្រមាណ ៥% ពេលបិទការជួញដូរនៅថ្ងៃអង្គារ ក្រោយធ្លាក់ចុះយ៉ាងគំហុក ជាង ១០% កាលពីថ្ងៃចន្ទ។
អ្នកជំនាញលើកឡើងថា ការវិវត្តនៅមជ្ឈិមបូព៌ារួចចំណែកយ៉ាងសំខាន់ចំពោះតម្លៃប្រេងនៅពេលនេះ។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ បាននិយាយថា មានវឌ្ឍនភាពឆ្ពោះទៅរកការបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ ខណៈប្រភពមួយបានប្រាប់រ៉យទ័រថា អាមេរិកបានផ្ញើសំណើ ១៥ ចំណុច។ សំណើនោះរួមបញ្ជូលទាំងបទឈប់បាញ់រយៈពេលមួយខែ ការរុះរើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ការបញ្ចប់ការគាំទ្រដល់ក្រុមប្រូកស៊ី និងការបើកច្រកសមុទ្រហ័រមូហ្សឡើងវិញ។
ដោយឡែក នាយករដ្ឋមន្ត្រីប៉ាគីស្ថានឯណោះវិញ បានស្នើធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចាឆ្ពោះទៅរកសន្តិភាព ទោះបីជាអ៊ីរ៉ង់បានបដិសេធការចរចាណាមួយជាមួយសហរដ្ឋអាមេរិកក៏ដោយ។
ពាក់ព័ន្ធនឹងបញ្ហាច្រកហ័រមូហ្ស អ៊ីរ៉ង់និយាយថា នាវាដែលមិនមែនជារបស់សត្រូវ អាចឆ្លងកាត់ច្រកសមុទ្រហ័រមូហ្សបាន ប្រសិនបើពួកគេសម្របសម្រួលជាមួយអាជ្ញាធររបស់ខ្លួន។ ឥឡូវនេះ ការវាយប្រហាររបស់សហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់នៅតែបន្ត ហើយអាមេរិកអាចបញ្ជូនកងទ័ពបន្ថែមទៀតទៅកាន់តំបន់នេះ ដែលនេះបង្ហាញថា ស្ថានការណ៍នៅតែតានតឹង។
អ្នកវិភាគទីផ្សារនិយាយថា ក្តីសង្ឃឹមនៃការឈប់បាញ់បានប្រសើរឡើងបន្តិច ប៉ុន្តែភាពមិនប្រាកដប្រជានៅតែមាន។ ប្រសិនបើការប្រយុទ្ធគ្នាកាន់តែធ្ងន់ធ្ងរ ឬគំរាមកំហែងដល់កន្លែងផលិតថាមពលក្នុងតំបន់ ឬច្រកសមុទ្រហ័រមូហ្ស តម្លៃប្រេងអាចកើនឡើងម្តងទៀត៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១៤ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស


