ព័ត៌មានជាតិ
ខណៈសាំងឡើងថ្លៃ តើគួរសន្សំសំចៃការប្រើប្រាស់ប្រេងឥន្ធនៈរបៀបណា?
បច្ចុប្បន្ន ប្រេងឥន្ធនៈនៅទូទាំងសកលលោកបានឡើងថ្លៃព្រោះតែសង្គ្រាមនៅមជ្ឈិមបូព៌ា ដោយសារតែសហរដ្ឋអាមេរិក និងអ៊ីស្រាអែលវាយប្រហារប្រទេសអ៊ីរ៉ង់។ បញ្ហានេះ មិនមែនមានតែសាំងប៉ុណ្ណោះទេដែលឡើងថ្លៃ ក្នុងនោះក៏ធ្វើឱ្យទំនិញមួយចំនួន ឡើងថ្លៃដូចគ្នា។ ហេតុនេះ តើគួរធ្វើបែបណាដើម្បីអាចសន្សំសំចៃការប្រើប្រាស់ប្រេងឥន្ធនៈ?

អ្នកជំនាញកិច្ចការសង្គម លោកបណ្ឌិត ឈត ប៊ុនថង បានប្រាប់ កម្ពុជាថ្មី ថា ក្នុងស្ថានភាពបែបនេះ ប្រជាជនគួររួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រសួង ស្ថាប័នផ្សេងៗ ដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ ឬអគ្គិសនី។ ដើម្បីអាចន្សំសំចៃបាន លោកបណ្ឌិត បានណែនាំថា នៅពេលធ្វើដំណើរទៅក្រៅ ឬទៅធ្វើការ អាចធ្វើដំណើរតាមមធ្យោបាយសាធារណៈ ឬក៏ទៅជុំគ្នាជាក្រុម ដោយប្រើយានជំនិះតែមួយ ក្នុងករណីផ្ទះនៅជិតគ្នា ឬផ្លូវស្របគ្នា។ ជាមួយគ្នានេះ ក៏គួរតែកាត់បន្ថយចំពោះការធ្វើដំណើរកម្សាន្តទៅកន្លែងឆ្ងាយៗដើម្បីចូលរួមសន្សំសំចៃក្នុងកាលៈទេសៈខ្វះខាតនេះ។

លោកបន្ថែមថា ក្រៅពីកាត់បន្ថយចំពោះការធ្វើដំណើរផ្លូវឆ្ងាយ ប្រសិនជាអាច គួរធ្វើដំណើរថ្មើរជើងចំពោះទីតាំងជិត ជិះកង់ ឬម៉ូតូអាគុយ តាមអ្វីដែលអាចធ្វើបាន។ លោកកត់សម្គាល់ឃើញថា បណ្តាប្រទេសមួយចំនួន ក៏បានអនុញ្ញាតឱ្យបុគ្គលិកធ្វើការងារពីផ្ទះ ឬកាត់បន្ថយថ្ងៃធ្វើការ ដើម្បីកុំឱ្យមនុស្សធ្វើដំណើរច្រើន ជួយកាត់បន្ថយការប្រើប្រាស់ប្រងឥន្ធនៈ។
បណ្ឌិត ឈត ប៊ុនថង សង្កត់ធ្ងន់ថា៖ “បើសិនជាយើងធ្វើបាន វារួមចំណែកយ៉ាងសំខាន់ទៅក្នុងការសន្សំសំចៃប្រេងឥន្ធនៈហ្នឹង។ យើងដឹងហើយថា ប្រទេសយើងមិនមែនជាប្រទេសដែលផលិតប្រេងទេ ហើយយើងនាំនេះ មិនមែននាំប្រេងឆៅទេ នាំប្រេងគេចម្រាញ់ហើយទៀត អ៊ីចឹង គឺតម្លៃយើង គឺតម្លៃខ្ពស់។ បើយើងអាចសន្សំសំចៃបានជាការប្រសើរណាស់ ដោយសារតែតម្លៃប្រេងចេះតែឡើងជាបន្តបន្ទាប់”។
សម្រាប់កម្ពុជា បន្ទាប់ពីមានវិបត្តិនេះ ក៏មានក្រសួង ស្ថាប័នមួយចំនួន បានចេញសេចក្តីណែនាំពីការសន្សំសំចៃថាមពលអគ្គិសនី និងប្រេងឥន្ធនៈផងដែរ។ ក្នុងនោះ កាលពីថ្ងៃទី២៣ ខែមីនា ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញសេចក្តីណែនាំដល់បុគ្គលិកអប់រំទាំងថ្នាក់ជាតិ និងក្រោមជាតិ ឱ្យសន្សំសំចៃការប្រើប្រាស់ប្រេងឥន្ទនៈ និងអគ្គិសនី ព្រមទាំងកាត់បន្ថយជាអតិបរមាក្នុងការរៀបចំសិក្ខាសាលា និងកិច្ចប្រជុំដែលត្រូវធ្វើដំណើរឆ្ងាយ ដោយងាកមករៀបចំកិច្ចប្រជុំតាមអនឡាញជំនួសវិញ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


