Connect with us

កីឡា

ផ្លូវការ! លោក Pep Munoz បានចុះកុងត្រាដឹកនាំក្លិបជើងឯកលីគ ឥណ្ឌា ៤ សម័យកាល

បានផុស

នៅ

គ្រូបង្វឹកសញ្ជាតិ អេស្ប៉ាញ លោក Pep Munoz ត្រូវបានប្រកាសជាផ្លូវការ ក្នុងការចុះកិច្ចសន្យាដឹកនាំក្លិប Bengaluru FC នៃលីគកំពូល ឥណ្ឌា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្លិប Bengaluru FC នៃលីគកំពូល ឥណ្ឌា បានប្រកាសជាផ្លូវការនៅថ្ងៃ ព្រហស្បតិ៍ ទី ២៦ ខែ មីនា ឆ្នាំ ២០២៦ អំពីការចុះកិច្ចសន្យាយកលោក Pep Munoz មកដឹកនាំ ចាប់ពីពេលនេះតទៅ។ យ៉ាងណា មិនមានព័ត៌មានណាមួយ បញ្ជាក់អំពីកាលបរិច្ឆេទ និងតម្លៃនៃកិច្ចសន្យារបស់ភាគីទាំង ២ ឡើយ។

មុនប្រកាសតែងតាំងអតីតគ្រូបង្វឹកក្រុម ព្រះខ័នរាជស្វាយរៀង និង Shenzhen Peng City រូបនេះជាគ្រូបង្គោលថ្មី ក្លិប Bengaluru FC បានប្រើប្រាស់លោក Renedy Singh ជាគ្រូបណ្តោះអាសន្ន។ លទ្ធផលចាប់ផ្តើមរដូវកាល ៦ ប្រកួត ដែលដឹកនាំដោយលោក Renedy Singh គឺក្រុម Bengaluru FC ឈ្នះ ៣ ស្មើ ២ និងចាញ់ ១ មាន ១១ ពិន្ទុ ខណៈបច្ចុប្បន្នឈរនៅលេខរៀងទី ៥ ក្នុងលីគកំពូល ឥណ្ឌា។

លោក Pep Munoz

ក្រុម Bengaluru FC នេះ ក៏ជាក្រុមជោគជ័យមួយផងដែរ កាលពីអតីតកាល។ ពួកគេធ្លាប់ឈ្នះជើងឯកលីគ ឥណ្ឌា បានចំនួន ៤ លើក គឺនៅរដូវកាល ២០១៣-១៤, ២០១៥-១៦, ២០១៧-១៨ និង ២០១៨-១៩។ បច្ចុប្បន្នពួកគេក៏នៅតែជាក្រុមលំដាប់មួយផងដែរក្នុងលីគកំពូល ឥណ្ឌា គ្រាន់តែពុំសូវជោគជ័យខ្លាំងដូចមុន។

រឿងដ៏ចាប់អារម្មណ៍មួយទៀត ក្លិប Bengaluru FC នេះ គឺជាទ្រនំរបស់វីរបុរសឥណ្ឌាកីឡាករ Sunil Chhetri ដែលលេងតាំងពីឆ្នាំ ២០១៥ ដល់បច្ចុប្បន្ន៕

ក្រុម Bengaluru FC

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម