កីឡា
លោក Munoz មានហេតុផលធំ ២ ធ្វើឱ្យលោកមិនចង់ដឹកនាំក្រុមកម្ពុជាផ្សេង ក្រៅពីព្រះខ័នរាជស្វាយរៀង
គ្រូបង្វឹកសញ្ជាតិ អេស្ប៉ាញ លោក Pep Munoz បានបង្ហើបពីហេតុផលផ្ទាល់ខ្លួនចំនួន ២ ដែលធ្វើឱ្យលោកពិបាកក្នុងការសម្រេចចិត្ត ដើម្បីវិលមកដឹកនាំក្លិបនៅប្រទេស កម្ពុជា វិញ បន្ទាប់ពីចាកចេញពី ព្រះខ័នរាជស្វាយរៀង។ ហេតុផលទី ១ គឺ «លោកចង់ទៅដឹកនាំនៅលីគ ដែលមានការប្រកួតប្រជែងខ្ពស់» និងហេតុផលទី ២ «លោកចាត់ទុកខ្លួនជារបស់ ព្រះខ័នរាជស្វាយរៀង តែមួយគត់»។

លោក Munoz ត្រូវបានគេចាត់ទុកជាគ្រូបង្វឹកដ៏ជោគជ័យម្នាក់ អំឡុងពេលដឹកនាំ ព្រះខ័នរាជស្វាយរៀង ២ រដូវកាលពីខែ មិថុនា ឆ្នាំ ២០២៣ ដល់ខែ ឧសភា ឆ្នាំ ២០២៥។ លោកបានជួយឱ្យក្រុមរហស្សនាមព្រះខ័នខៀវ ឈ្នះពានលីគកំពូល កម្ពុជា Cambodian Premier League ២ លើក និងពានសម្តេចតេជោ ១ លើក។ ជាមួយគ្នានេះ លោកក៏បានជួយឱ្យ ព្រះខ័នរាជស្វាយរៀង ឡើងដល់វគ្គផ្តាច់ព្រ័ត្រពាន AFC Challenge League កាលពីរដូវកាល ២០២៤-២០២៥ ផងដែរ។
បន្ទាប់ពីគ្រូបង្វឹកសញ្ជាតិ អេស្ប៉ាញ រូបនេះចាកចេញពី ព្រះខ័នរាជស្វាយរៀង គឺមានអ្នកគាំទ្របាល់ទាត់ កម្ពុជា ជាច្រើន ចង់ឃើញលោកវិលមកកាន់ កម្ពុជា វិញ ដើម្បីដឹកនាំក្លិបណាផ្សេង ឬ ជម្រើសជាតិ កម្ពុជា។ ទោះបីជាយ៉ាងណា លោក Munoz បានបញ្ជាក់ច្បាស់ៗ ថា លោកចង់ស្វែងរកក្លិប ឬ លីគប្រទេសណាផ្សេង ដែលមានការប្រកួតប្រជែងខ្លាំងជាងនៅកម្ពុជា។ លោកបានសង្កត់ធ្ងន់ ថា មិនចង់ដឹកនាំក្រុមនៅលីគ កម្ពុជា ណាផ្សេង ក្រៅពី ព្រះខ័នរាជស្វាយរៀង នោះទេ ពីព្រោះលោកមានអារម្មណ៍ ថា ខ្លួនឯងជារបស់ ព្រះខ័នរាជស្វាយរៀង តែម្នាក់គាត់។

ថ្លែងនៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន «កម្ពុជាថ្មី» លោក Pep Munoz បានមានប្រសាសន៍ ថា៖ «សម្រាប់ខ្ញុំ វាជាជំហានមួយដែលបានបញ្ចប់រួចហើយនៅពេលចាកចេញពី ព្រះខ័នរាជស្វាយរៀង។ ខ្ញុំចាកចេញពីកម្ពុជា ពីព្រោះខ្ញុំចង់ទៅលីគដែលមានការប្រកួតប្រជែងខ្ពស់ជាងនេះ មិនមែនមានតែ ៤ ឬ ៥ ក្រុមប៉ុណ្ណោះទេ។ ខ្ញុំចង់ទៅលីគដែលមានយ៉ាងហោចណាស់ ១៦ ឬ ១៨ ក្រុម ដែលអាចប្រកួតប្រជែងគ្នាបាន។ នៅទីនេះ យើងត្រូវលេងជាមួយក្រុមដដែលៗ ៦ ឬ ៧ ដង។ ឧទាហរណ៍ ស្វាយរៀង និង ភ្នំពេញក្រោន គឺតែងតែជួបគ្នាដដែលៗ»។
លោក Munoz បានបន្ត ថា៖ «អំពីការត្រឡប់មកវិញ អ្នកមិនអាចដឹងបានទេ។ ខ្ញុំគឺពណ៌ខៀវ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំជារបស់ ស្វាយរៀង។ ពួកគេបានផ្តល់អ្វីៗគ្រប់យ៉ាងមកឲ្យខ្ញុំ។ ទីនេះដូចជាគ្រួសាររបស់ខ្ញុំ។ […] អនាគត អ្នកមិនអាចដឹងបានទេ។ អ្នកមិនអាចនិយាយថា ទេ ទាំងស្រុងបានទេ ប៉ុន្តែខ្ញុំមើលមិនឃើញខ្លួនឯងត្រឡប់មកដឹកនាំក្លិបផ្សេងនៅកម្ពុជាទេ»។
គួរឱ្យដឹងផងដែរ ថា លោក Pep Munoz រកបានទ្រនំថ្មីដើម្បីដឹកនាំហើយ បន្ទាប់ពីលោកចាកចេញពីក្រុម Shenzhen Peng City កាលពីខែ វិច្ឆិកា ឆ្នាំ ២០២៥ ដោយកាលពីថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២៦ លោកត្រូវបានប្រកាសចូលរួមជាមួយក្រុម Bengaluru FC នៃលីគកំពូល ឥណ្ឌា៕

អត្ថបទ៖ សេម កុសល
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


