កីឡា
លោក Munoz មើលឃើញក្រុមជម្រើសជាតិ កម្ពុជា ពេលនេះមានកីឡាករកំពុងស្ថិតក្នុងរជ្ជកាលដ៏ល្អ
គ្រូបង្វឹកសញ្ជាតិ អេស្ប៉ាញ លោក Pep Munoz បានសម្លឹងឃើញក្រុមបាល់ទាត់ជម្រើសជាតិ កម្ពុជា បច្ចុប្បន្ន កំពុងមានកីឡាករស្ថិតក្នុងស្ថានភាពដ៏ល្អប្រសើរមួយ ដោយកីឡាករភាគច្រើនមានសមត្ថភាព និងវ័យ «មិនក្មេងពេក និងមិនចាស់ពេក»។

អតីតគ្រូបង្វឹក ព្រះខ័នរាជស្វាយរៀង និងបច្ចុប្បន្នជាគ្រូរបស់ក្រុម Bengaluru FC នៃលីគ ឥណ្ឌា រូបនេះយល់ ថា បច្ចុប្បន្នមានកីឡាករខ្មែរជាច្រើនមានសមត្ថភាពដូចជាខ្សែបម្រើរបស់ក្លិបព្រះខ័នរាជស្វាយរៀងគឺ មិន រតនៈ, គឹម សុខយុទ្ធ និងខ្សែបម្រើ ភ្នំពេញក្រោន ប៊ុង សាំយូអែល។

លោកបានផ្តល់ជាដំបូន្មាន ថា កីឡាករកម្ពុជាទាំងនេះមានសមត្ថភាពទាំងនៅក្លិប និងនៅជម្រើសជាតិ ដែលចំណុចនេះក្លិបគួរតែផ្តល់ឱកាសឱ្យពួកគេលេងឱ្យបានច្រើនក្នុងការប្រកួតធំៗ ជាពិសេសពានអន្តរជាតិ។ បុរសវ័យ ៤៦ ឆ្នាំ ថា ជម្រើសជាតិ កម្ពុជា ពេលនេះឈានដល់ពេលមួយ ដែលមានកីឡាករស្ថិតក្នុងស្ថានភាពដ៏ល្អហើយ ដោយកីឡាករភាគច្រើន មិនចាស់ពេក និងមិនក្មេងពេក។

ថ្លែងប្រាប់សារព័ត៌មាន «កម្ពុជាថ្មី» លោក Pep Munoz បានមានប្រសាសន៍ ថា៖ «អ្នកមិនអាចភ្លេចបានថា នៅកម្ពុជា ក៏មានកីឡាករល្អៗផងដែរ។ ឥឡូវនេះយើងមានជំនាន់កីឡាករល្អមួយ ដែលមិនមែនក្មេងពេក ហើយក៏មិនចាស់ពេកដែរ។ នេះជាពេលវេលាដែលសមរម្យបំផុត។ ដូច្នេះ កីឡាករដូចជា រតនៈ, យុទ្ធ, សាំយូអ៊ែល ពី ភ្នំពេញក្រោន ជាដើម គឺជាជំនាន់ដែលត្រូវឲ្យពួកគេបានលេងលើឆាកអន្តរជាតិផងដែរ។ ត្រូវឲ្យពួកគេមាននាទីលេង។ ព្រោះវាល្អសម្រាប់ក្រុមជម្រើសជាតិ និងល្អសម្រាប់បាល់ទាត់កម្ពុជា»។

គួរបញ្ជាក់ ថា ការលើកឡើងដូច្នេះរបស់លោក Munoz បានកើតឡើង បន្ទាប់ពីសារព័ត៌មាន «កម្ពុជាថ្មី» សួរនាំអំពីទស្សនៈ «លីគគួរបន្ថែមកូតាកីឡាករបរទេស»។ ក្នុងពេលជាមួយគ្នានេះ លោកក៏បានរំលេចពីកីឡាករខ្មែរបច្ចុប្បន្ន ដែលសុទ្ធតែអ្នកមានគុណភាព អាចលេងបាននៅក្នុងការប្រកួតធំៗផ្សេង។ ដូច្នេះហើយ ទើបលោកយល់ ថា ជម្រើសជាតិ កម្ពុជា ឥឡូវនេះកំពុងស្ថិតនៅក្នុងរជ្ជកាលដ៏ល្អមួយ៕
អត្ថបទ៖ សេម កុសល
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


