ព័ត៌មានអន្ដរជាតិ
ក្រុមសម្របសម្រួល ប្រាប់ថា អ៊ីរ៉ង់អត់បានស្នើឲ្យត្រាំផ្អាកវាយប្រហារលើទីតាំងថាមពលទេ
ក្រុមអ្នកសម្របសម្រួលបានបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់មិនបានស្នើសុំឲ្យផ្អាកការវាយប្រហារលើទីតាំងថាមពលរបស់ខ្លួននោះទេ ដែលនេះគឺផ្ទុយពីការលើកឡើងរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលថា ការផ្អាករហូតដល់ថ្ងៃទី៦ខែមេសាខាងមុខ ធ្វើឡើងតាមសំណើរបស់ទីក្រុងតេហេរ៉ង់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Anadolu ចុះផ្សាយថ្ងៃទី២៧ខែមីនាឆ្នាំ២០២៦។

ដ្បិតមន្ត្រីអ៊ីរ៉ង់បង្ហាញចំណាប់អារម្មណ៍លើការចរចា ប៉ុន្តែមេដឹកនាំប្រទេសនេះមិនទាន់ផ្តល់ចម្លើយចុងក្រោយចំពោះផែនការ១៥ចំណុចរបស់អាមេរិក ដែលផ្តល់ការលើកលែងទណ្ឌកម្មជាថ្នូរនឹងការធ្វើសម្បទាននោះឡើយ។
សំណើរបស់អាមេរិករួមមានលក្ខខណ្ឌពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរ សកម្មភាពមីស៊ីល និងការចូលពាក់ព័ន្ធក្នុងតំបន់ ដែលមន្ត្រីអ៊ីរ៉ង់បានពណ៌នាថាជា «ការទាមទារហួសហេតុ»។ ភាគីអ៊ីរ៉ង់បានបដិសេធការយកបញ្ហាមីស៊ីលធ្វើជាចំណុចចាប់ផ្តើមនៃការពិភាក្សា និងមិនចង់សន្យាបញ្ឈប់ការចម្រាញ់អ៊ុយរ៉ាញ៉ូមជាអចិន្ត្រៃយ៍ទេ។ ក្រុមអ្នកសម្របសម្រួលបានលើកឡើងទៀតថា លទ្ធភាពនៃការឈានទៅរកការឈប់បាញ់នៅមានកម្រិតទាប ដោយសារភាគីទាំងពីរនៅតែប្រកាន់ជំហររៀងៗខ្លួនដែលមិនអាចទទួលយកបាន៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៤ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា២ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


