ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ចេញមុខថ្កោលទោស អាមេរិក ចំពោះការវាយប្រហារថ្មី ហើយគំរាម វាយបកទៅវិញ
ទីបំផុត អ៊ីរ៉ង់ បានចេញមុខប្រតិកម្មហើយ ចំពោះការវាយប្រហារថ្មីរបស់អាមេរិក នៅភាគខាងត្បូងប្រទេសខ្លួន ដោយថ្កោលទោសថា ទង្វើនោះ គឺជាការរំលោភបទឈប់បាញ់ យ៉ាងធ្ងន់ធ្ងរជាទីបំផុត។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអ៊ីរ៉ង់ ដែលផ្សាយបន្តដោយ BBC នៅថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២៦, ទីក្រុងតេហេរ៉ង់ បានឲ្យសហរដ្ឋអាមេរិក ទទួលខុសត្រូវគ្រប់បែបយ៉ាង ចំពោះផលវិបាកដែលបង្កឡើង ដោយសកម្មភាពដ៏គឃ្លើន និងអយុត្តិធម៌ នៅតំបន់ Hormozgan។
ស្របពេលជាមួយគ្នានោះ ទីក្រុងតេហេរ៉ង់ គំរាមថា៖ «អត់មានអ្វីត្រូវសង្ស័យឡើយ សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ នឹងមិននៅស្ងៀម ហើយបណ្តោយឲ្យទង្វើអាក្រក់ណាមួយ កន្លងផុតទៅដោយគ្មានការឆ្លើយតបឡើយ ហើយទង្វើបែបនោះ ក៏មិនអាចបំបែក ខឿនការពារប្រជាជាតិអ៊ីរ៉ង់បានដែរ»។
ទោះបីជាបែបក្តី អ៊ីរ៉ង់ មិនបញ្ជាក់នោះទេ ថាតើ សកម្មភាពចុងក្រោយនេះ របស់អាមេរិក មានផលប៉ះពាល់អ្វី ដល់កិច្ចចរចាសន្តិភាព ដែលកំពុងប្រព្រឹត្តទៅ នៅប្រទេស កាតា ដែរឬក៏អត់?

សូមជម្រាបជាថ្មី នៅព្រឹកថ្ងៃអង្គារ (ពេលវេលានៅកម្ពុជា), សហរដ្ឋអាមេរិក បានបើកការវាយប្រហារថ្មី លើទីតាំងនុយក្លេអែរ នៅភាគខាងត្បូង ប្រទេសអ៊ីរ៉ង់ និងទូកអ៊ីរ៉ង់ដែលប៉ុនប៉ងដាក់មីន នៅច្រកសមុទ្រ Hormuz ក្នុងអ្វីដែលខ្លួន អះអាងថា គឺជាការបាញ់ការពារខ្លួន ប៉ុណ្ណោះ។
អ្នកនាំពាក្យបញ្ជាការដ្ឋានកណ្តាល សហរដ្ឋអាមេរិក (CENTCOM) លោក Timothy Hawkins បានថ្លែងប្រាប់ទូរទស្សន៍ CNN ថា៖ «កងកម្លាំងសហរដ្ឋអាមេរិកបានបើកការវាយប្រហារការពារខ្លួន ក្នុងតំបន់ភាគខាងត្បូងប្រទេសអ៊ីរ៉ង់នៅថ្ងៃនេះ ដើម្បីការពារកងទ័ពរបស់យើង ពីការគំរាមកំហែងនានាដែលបង្កឡើងដោយកងកម្លាំងអ៊ីរ៉ង់»។
ទោះបែបនេះក្តី ភ្លាមៗ CENTCOM មិនលម្អិតឡើយថាតើ ខ្លួនប្រើប្រាស់សព្វាវុធអ្វីខ្លះ ក្នុងការវាយប្រហារនេះ ខណៈភាគីអ៊ីរ៉ង់ ក៏មិនទាន់ចេញមកនិយាយអ្វីដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


