Connect with us

ព័ត៌មានអន្ដរជាតិ

គ្រាប់ផ្លោងមីយ៉ាន់ម៉ា ត្រូវចំពលរដ្ឋថៃ របួស៤នាក់​ ខណៈថៃ បានត្រឹមបាញ់ព្រមាន

បានផុស

នៅ

ស្ថានការណ៍នៅព្រំដែនថៃ-មីយ៉ាន់ម៉ា កំ​ពុងតានតឹងខ្លាំង ដោយភាគីជម្លោះនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានបាញ់តដៃគ្នា ប៉ុន្តែគ្រាប់ផ្លោងក៏ធ្លាក់ចូលដីថៃ បណ្តាលឲ្យរបួសអ្នកភូមិចំនួន៤នាក់។

(រូប៖ Khaosod)

តាមការផ្សាយរបស់ Amarin ការប្រយុទ្ធគ្នានៅមីយ៉ាន់ម៉ា បានផ្ទុះឡើងនាវេលាម៉ោង១៦:១០នាទី ថ្ងៃអង្គារទី៣១ខែមីនាឆ្នាំ២០២៦ រវាងកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ា និងកម្លាំងសហភាពជាតិការ៉ែន (KNU) ក្នុងភូមិ Min La Pan, Pha Lu Yai និង Pha Lu Noi នៃតំបន់ Myawaddy រដ្ឋ Karen។

សមរភូមិក្តៅនោះ មានទីតាំងនៅជិតភូមិ Mae Kon Ken, Huai Maha Wan និង Mae Kon Ken Mai ក្នុងឃុំ Maha Wan នៃស្រុក Mae Sot ខេត្ត Tak ប្រទេសថៃ។

(រូប៖ Amarin)

យោងតាមសេចក្តីរាយការណ៍ដដែល កងទ័ពមីយ៉ាន់ម៉ា បានបាញ់កាំភ្លើង៨១មិល្លីម៉ែត្រនិង១២០មិល្លីម៉ែត្រ ប៉ុន្តែគ្រាប់បានហោះធ្លាយចូលដីថៃ ធ្លាក់នៅក្បែរទន្លេ Moei ជាលទ្ធផល បណ្តាលឲ្យពលរដ្ឋថៃ ៤នាក់រងរបួសដោយសារបំណែកគ្រាប់នោះ។

ពាក់ព័ន្ធរឿងនេះ កងទ័ពថៃនៅឈរជើងតាមព្រំដែន បានបាញ់៤គ្រាប់ឡើងលើអាកាសដើម្បីព្រមាន ប៉ុន្តែភ្លាមៗមិនទាន់ចាត់វិធានការតបតណាមួយទៅវិញទេ។

(រូប៖ Amarin)

កងកម្លាំងពិសេស បានសង្កត់ធ្ងន់ថា កងទ័ពរបស់ខ្លួននៅតែបន្តអនុវត្តតាមវិធាននៃការប្រើប្រាស់កម្លាំង យ៉ាងម៉ឺងម៉ាត់ និងកំពុងតាមដានស្ថានការណ៍តាមបណ្តោយព្រំដែនយ៉ាងយកចិត្តទុកដាក់បំផុត៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម