ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ស្នើចិន-រុស្ស៊ី ជួយធ្វើជា «អ្នកធានាសន្តិភាព» ដើម្បីបង្ការកុំឲ្យអាមេរិកវាយម្ដងទៀត
បន្ទាប់ពីមានការប្រកាសផ្អាកការបាញ់គ្នាជាបណ្តោះអាសន្ន រដ្ឋាភិបាលអ៊ីរ៉ង់បានបង្ហាញបំណងចង់ឲ្យប្រទេសចិន និងប្រទេសរុស្ស៊ី ដើរតួជាអ្នកធានាសន្តិសុខដ៏សំខាន់មួយ ដើម្បីធានាថា សន្តិភាពនៅក្នុងតំបន់មជ្ឈិមបូព៌ានឹងមានភាពរឹងមាំយូរអង្វែង។ នេះបើយោងតាមការចុះផ្សាយរបស់ South China Morning Post នាថ្ងៃទី៨ខែមេសាឆ្នាំ២០២៦។

លោក Abdolreza Rahmani Fazli ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំទីក្រុងប៉េកាំង បានថ្លែងនៅក្នុងសន្និសីទកាសែតមួយនាថ្ងៃពុធនេះថា អ៊ីរ៉ង់មានបំណងចង់ឲ្យភាគីពាក់ព័ន្ធទាំងអស់ រួមទាំងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងប្រទេសមហាអំណាចដូចជា ចិន និងរុស្ស៊ី រួមគ្នាធានាថា សហរដ្ឋអាមេរិកនឹងមិនត្រឡប់មកបង្កសង្គ្រាមជាថ្មីម្ដងទៀតឡើយ។
លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ក្រៅពីមហាអំណាចទាំងពីរ អ៊ីរ៉ង់ក៏សង្ឃឹមលើប្រទេសអ្នកសម្របសម្រួលដូចជា ប៉ាគីស្ថាន និងតួកគី រួមដៃគ្នាដើម្បីថែរក្សាសន្តិភាពក្នុងតំបន់ឲ្យបានពិតប្រាកដ។ ការអំពាវនាវនេះបានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រេចផ្អាកការទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់រយៈពេល២សប្តាហ៍ ដើម្បីទុកឱកាសឲ្យមានការចរចាបទឈប់បាញ់។ សូម្បីតែលោកត្រាំខ្លួនឯង ក៏បានទទួលស្គាល់ដែរថា ប្រទេសចិនពិតជាបានដើរតួយ៉ាងសំខាន់ក្នុងការជំរុញឲ្យអ៊ីរ៉ង់ព្រមចូលមកតុចរចាវិញ។
នៅក្នុងជំនួបជាមួយអ្នកសារព័ត៌មាន លោក Fazli បានលើកឡើងថា អ៊ីរ៉ង់បានរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយប្រទេសជាមិត្ត ជាពិសេសគឺប្រទេសចិនតែម្ដង។ លោកបានសង្កត់ធ្ងន់ថា អ្វីដែលអ៊ីរ៉ង់ចង់បានបំផុតនៅពេលនេះ គឺការបញ្ឈប់សង្គ្រាម និងការធ្វើឲ្យបទឈប់បាញ់នេះមានប្រសិទ្ធភាពយូរអង្វែង ប៉ុន្តែរឿងនេះទៅរួច លុះត្រាតែមាន «ការធានាមួយដែលគួរឲ្យទុកចិត្តបាន» ពីសំណាក់សហគមន៍អន្តរជាតិ ដើម្បីការពារកុំឲ្យភ្លើងសង្គ្រាមផ្ទុះឡើងជាថ្មីតាមអំពើចិត្តរបស់ភាគីណាមួយ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៤ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា២ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


