ព័ត៌មានអន្ដរជាតិ
ត្រាំ៖ ព្រោះប្រទេសមួយបញ្ចុះបញ្ចូល ទើបអ៊ីរ៉ង់ព្រមចូលតុចរចាជាមួយអាមេរិក
រឿងរ៉ាវដែលពិភពលោកកំពុងងឿងឆ្ងល់ថា ហេតុអ្វីបានជាអ៊ីរ៉ង់សុខចិត្តព្រមផ្អាកបាញ់នៅនាទីចុងក្រោយ ពេលនេះត្រូវបានលាតត្រដាងហើយ។ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហើបឲ្យដឹងថា លោកជឿជាក់យ៉ាងច្បាស់ថា ប្រទេសចិនគឺជាអ្នកនៅពីក្រោយការបញ្ចុះបញ្ចូលឲ្យអ៊ីរ៉ង់ព្រមចូលតុចរចា បន្ទាប់ពីលោកបានប្រកាសផ្អាកការទម្លាក់គ្រាប់បែករយៈពេលពីរសប្តាហ៍ ជាថ្នូរនឹងការបើកច្រកសមុទ្រ Hormuz ឡើងវិញ។

យោងតាម Times of Israel ចុះផ្សាយថ្ងៃពុធទី៨ខែមេសាឆ្នាំ២០២៦ អន្តរាគមន៍ពីសំណាក់ទីក្រុងប៉េកាំងនេះ បានកើតឡើងតែមួយប៉ព្រិចភ្នែកប៉ុណ្ណោះ មុនពេលឱសានវាទដែលលោកត្រាំ គ្រោងនឹងកម្ទេចហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ីរ៉ង់ត្រូវឈានចូលមកដល់។
ប្រភពព័ត៌មានពីមន្ត្រីអ៊ីរ៉ង់ បានឲ្យដឹងថា ចិនបានស្នើសុំឲ្យអ៊ីរ៉ង់ «បង្ហាញភាពទន់ភ្លន់ និងកាត់បន្ថយភាពតានតឹង» ដោយសារតែចិនបារម្ភពីវិបត្តិសេដ្ឋកិច្ចសកល។ បទឈប់បាញ់នេះត្រូវបានអនុម័តដោយមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ គឺលោក Mojtaba Khamenei ដែលលេចឮដំណឹងថា លោកបានរងរបួសតាំងពីដើមសង្គ្រាមមកម្ល៉េះ ហើយក៏មិនទាន់បង្ហាញមុខជាសាធារណៈនៅឡើយដែរ ចាប់តាំងពីលោកឡើងមកបន្តតំណែងជំនួសឪពុកដែលត្រូវបានសម្លាប់ក្នុងការវាយប្រហារលើកដំបូង។
ចិនមានហេតុផលសមរម្យក្នុងការចេញមុខអន្តរាគមន៍បែបនេះ ព្រោះខ្លួនគឺជាអ្នកទិញប្រេងដ៏ធំបំផុតពីអ៊ីរ៉ង់ ដែលប្រេងទាំងនោះត្រូវដឹកឆ្លងកាត់ច្រកសមុទ្រ Hormuz។ លើសពីនេះ ចិនក៏មានទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងស្អិតល្មួតជាមួយបណ្តាប្រទេសនៅតំបន់ឈូងសមុទ្រពែរ្សផងដែរ ដូច្នេះការដែលអ៊ីរ៉ង់វាយប្រហារ និងបិទផ្លូវទឹកដ៏សំខាន់នេះ បានធ្វើឲ្យចិនខាតបង់ប្រយោជន៍យ៉ាងធំធេង។ បន្ទាប់ពីស្ថានភាពធូរស្រាលបន្តិច លោកត្រាំ ក៏គ្រោងនឹងធ្វើដំណើរទៅជួបលោក ស៊ី ជិនពីង នៅពាក់កណ្តាលខែឧសភាខាងមុខ ដើម្បីជជែកពីបញ្ហាមហាអំណាចទាំងពីរនេះវិញ។
គួររំឭកផងដែរថា សង្គ្រាមដ៏សាហាវនេះបានធ្វើឲ្យតម្លៃថាមពលទូទាំងពិភពលោកហក់ឡើងខ្ពស់កប់ពពក បន្ទាប់ពីចរាចរណ៍តាមច្រកសមុទ្រ Hormuz បានធ្លាក់ចុះរហូតដល់៩០% ដោយសារការបិទផ្លូវទឹក និងការវាយប្រហារគ្នា។ លោកត្រាំ ធ្លាប់បានព្រមានយ៉ាងចាស់ដៃថា បើអ៊ីរ៉ង់មិនព្រមបើកផ្លូវទឹកទេ លោកនឹងកម្ទេចស្ពាន និងរោងចក្រអគ្គិសនីឲ្យខ្ទេច ដោយលោកប្រើសម្តីធ្ងន់ៗថា «អារ្យធម៌មួយនឹងត្រូវរលាយបាត់បង់នៅយប់នេះ»។ ប៉ុន្តែជាសំណាងល្អ ដោយសារតែមានការសម្របសម្រួលពីប៉ាគីស្ថាន និងការដាក់សម្ពាធពីចិន ទើបសង្គ្រាមដ៏ធំមួយត្រូវបានផ្អាកជាបណ្តោះអាសន្ននៅនាទីចុងក្រោយបែបនេះ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


