Connect with us

ព័ត៌មានជាតិ

ចៅប្រុសសម្តេច ហ៊ុន សែន និងជាកូនប្រុសរបស់ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ចប់ការសិក្សាពីសាលាយោធាកំពូល Sandhurst ប្រទេសអង់គ្លេស

បានផុស

នៅ

ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា ចូលរួមអបអរសាទរដ៏កក់ក្តៅចំពោះ និស្សិតនាយទាហាន ហ៊ុន ចាន់ បញ្ញាបុត្រ ចៅប្រុសសម្តេច ហ៊ុន សែន ដែលបានបញ្ចប់ការសិក្សាពីរាជបណ្ឌិតសភាយោធាសាន់ហឺស (Sandhurst) នាថ្ងៃនេះ។ សាន់ហឺស គឺជាស្ថាប័នបណ្តុះបណ្តាលយោធាកំពូលរបស់ចក្រភពអង់គ្លេស ដែលធ្លាប់បានបណ្តុះបណ្តាលអតីតនិស្សិតល្បីៗជាច្រើនរូប រួមទាំងលោក វីនស្តុន ឆើឈីល ផងដែរ។

និស្សិតនាយទាហាន ហ៊ុន ចាន់ បញ្ញាបុត្រ គឺជាជនជាតិខ្មែរទីពីរដែលបានបញ្ចប់ការសិក្សាពីសាន់ហឺស។ ស្ថានទូតអង់គ្លេសមានមោទនភាពដែលបច្ចុប្បន្នមាននិស្សិតយោធាកម្ពុជាចំនួនបីរូបទៀតកំពុងបន្តការបណ្តុះបណ្តាល និងសិក្សានៅតាមសាលាយោធាល្បីឈ្មោះនានានៅចក្រភពអង់គ្លេស។

ថ្មីៗនេះ សេនានុព័ន្ធយោធារ លោកវរសេនីយ៍ឯក ជូលៀន ស្មីត បានធ្វើដំណើរទៅកាន់ចក្រភពអង់គ្លេស ដើម្បីចូលរួមអបអរសាទរជាមួយ និស្សិតនាយទាហាន ហ៊ុន ចាន់ បញ្ញាបុត្រ។ លោកវរសេនីយ៍ឯក ស្មីត បានចូលរួមក្នុងពិធីព្យុហយាត្រាបញ្ចប់ការសិក្សា និងបានឃើញផ្ទាល់នូវការទទួលមេដាយសាន់ហឺសរបស់លោក ហ៊ុន ចាន់ បញ្ញាបុត្រ ដែលថ្លែងដោយ លោកឧត្តមសេនីយ៍ទោ និក ខូលី មេបញ្ជាការទទួលបន្ទុកកិច្ចការងារបណ្តុះបណ្តាលយោធិន នៃកងទ័ពចក្រភពអង់គ្លេស។

គួរបញ្ជាក់ផងដែរថា ស្ថានទូតអង់គ្លេសបានពង្រឹងទំនាក់ទំនងផ្នែកការពារជាតិជាមួយកម្ពុជា ចាប់តាំងពីការតែងតាំងសេនានុព័ន្ធយោធាដំបូងរបស់ខ្លួននៅឆ្នាំ២០២១។ អង់គ្លេសបន្តផ្តល់ជូននូវកម្មវិធីអប់រំយោធា ដើម្បីគាំទ្រដល់គោលបំណងរបស់កម្ពុជាក្នុងការកសាងសមត្ថភាព វិជ្ជាជីវៈភាព និងការប្រកាន់ខ្ជាប់នូវស្តង់ដារអន្តរជាតិនៅក្នុងជួរកងយោធពលខេមរភូមិន្ទ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម