ព័ត៌មានអន្ដរជាតិ
CNN៖ ចិនត្រៀមបញ្ជូនប្រព័ន្ធមីស៊ីលការពារដែនអាកាសទៅឲ្យអ៊ីរ៉ង់
ខណៈពិភពលោកកំពុងរង់ចាំអ៊ុតលទ្ធផលនៃកិច្ចចរចាសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នាថ្ងៃសៅរ៍ទី១១ខែមេសាឆ្នាំ២០២៦នេះ សេចក្តីរាយការណ៍សម្ងាត់ថ្មីមួយបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយប្រភពចារកម្មអាមេរិកបានអះអាងប្រាប់សារព័ត៌មាន CNN ថា ប្រទេសចិនកំពុងរៀបចំផែនការបញ្ជូនប្រព័ន្ធមីស៊ីលការពារដែនអាកាសប្រភេទស្ពាយដាក់ស្មា (MANPADs) ទៅឲ្យប្រទេសអ៊ីរ៉ង់ តាមរយៈប្រទេសទីបីដើម្បីបិទបាំងប្រភពដើម។

មីស៊ីលប្រភេទនេះត្រូវបានគេដឹងថាជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់យន្តហោះយោធាអាមេរិកដែលហោះហើរក្នុងកម្រិតទាប។
ភាគីចិនបានចេញមុខបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់នេះ ដោយចាត់ទុកថាវាជាព័ត៌មានមិនពិត និងគ្មានមូលដ្ឋាន។ ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោនបានសង្កត់ធ្ងន់ថា ចិនមិនដែលផ្តល់អាវុធដល់ភាគីជម្លោះណាមួយឡើយ ហើយតែងតែដើរតួជាអ្នកសម្របសម្រួលដើម្បីកាត់បន្ថយភាពតានតឹង។ យ៉ាងណាក៏ដោយ អ្នកវិភាគជឿថា នេះគឺជាយុទ្ធសាស្ត្ររបស់ទីក្រុងប៉េកាំងដែលព្យាយាមរក្សាទំនាក់ទំនងមិត្តភាពជាមួយអ៊ីរ៉ង់ ដែលជាប្រភពប្រេងកាតដ៏សំខាន់របស់ខ្លួន ខណៈពេលដែលរក្សារូបភាពជាប្រទេសអព្យាក្រឹតនៅលើឆាកអន្តរជាតិ។
រឿងរ៉ាវនេះកាន់តែមានភាពស្មុគស្មាញ ខណៈដែលប្រធានាធិបតី ដូណាល់ ត្រាំ គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិនក្នុងពេលឆាប់ៗខាងមុខ។ គេកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ថា តើការចោទប្រកាន់ទាំងនេះនឹងជះឥទ្ធិពលដល់ជំនួបកំពូលរវាងលោកត្រាំ និងលោក ស៊ី ជីនពីង យ៉ាងដូចម្តេច ហើយថាតើកិច្ចចរចាសន្តិភាពនៅអ៊ីស្លាម៉ាបាដនឹងអាចបន្តដំណើរទៅមុខដោយរលូន ឬក៏យ៉ាងណា៕
ប្រែសម្រួល៖ ឈាង
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


