ព័ត៌មានអន្ដរជាតិ
ការបិទច្រកហ័រមូហ្ស ធ្វើឱ្យតម្លៃឆ្លងកាត់ព្រែកជីកប៉ាណាម៉ាហក់ឡើង
ជម្លោះនៅមជ្ឈិមបូព៌ាបច្ចុប្បន្ន ដែលបង្កការបិទច្រកហ័រមូហ្ស បានធ្វើឱ្យតម្លៃឆ្លងកាត់ព្រែកជីកប៉ាណាម៉ានៅអាមេរិកកណ្ដាលហក់ឡើង ដោយនាវាដឹកឧស្ម័នធម្មជាតិពង្រាវមួយគ្រឿងអាចត្រូវចំណាយរហូតដល់ ៤ លានដុល្លារ ដើម្បីបញ្ចៀសការតម្រង់ជួររងចាំដែលអាចស៊ីពេលដល់ទៅ៥ថ្ងៃ។

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ (២២ មេសា) កំណើននៃការចំណាយបែបនេះ ត្រូវបានគេសម្គាល់ឃើញរាប់តាំងពីអាមេរិក និងអ៊ីស្រាអែល រួមដៃគ្នាបើកការវាយប្រហារលើអ៊ីរ៉ង់នៅចុងខែកុម្ភៈ ដែលបង្កការបិទខ្ទប់ច្រកហ័រមូហ្ស ដែលជាច្រកដឹកប្រេង និងឧស្ម័នធម្មជាតិ ១/៥ នៃតម្រូវការសកលប្រចាំថ្ងៃ។
របាយការណ៍ពីអាជ្ញាធរព្រែកប៉ាណាម៉ា បានឱ្យដឹងថា ដើម្បីបំពេញតម្រូវការឥន្ធនៈ បណ្ដារោងចក្រចម្រាញ់ប្រេងនៅអាស៊ីបានជ្រើសរើសទិញប្រេង ឬឧស្ម័នពីសហរដ្ឋអាមេរិក ហើយដឹកជញ្ជូនវាតាមប៉ាណាម៉ាដែលតភ្ជាប់ពីអាត្លង់ទិកមកប៉ាស៊ីហ្វិក ជំនួសឱ្យការទិញពីបណ្តាប្រទេសឈូងសមុទ្រពែរ្សដែលពឹងផ្អែកលើច្រកសមុទ្រហ័រមូហ្ស។
អាជ្ញាធរបានប្រាប់ AFP កាលពីថ្ងៃអង្គារថា ចំនួនជាមធ្យមនៃកប៉ាល់/នាវាដែលឆ្លងកាត់ព្រែកជីកនេះជារៀងរាល់ថ្ងៃ «នៅតែរឹងមាំ» ដោយមានកប៉ាល់ចំនួន ៣៤ គ្រឿង/ថ្ងៃ នៅខែមករា និង ៣៧ គ្រឿង/ថ្ងៃ នៅខែមីនា ហើយមានថ្ងៃខ្លះ មានលើសពី ៤០ គ្រឿង ផង។ អាជ្ញាធរព្រែកបាននិយាយយ៉ាងដូច្នេះថា៖ «ការកើនឡើងនេះឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនៃលំនាំពាណិជ្ជកម្មសកល និងលក្ខខណ្ឌទីផ្សារ រួមទាំងកត្តាភូមិសាស្ត្រនយោបាយដែលប៉ះពាល់ដល់ផ្លូវសំខាន់ៗ»។
គួរគូសបញ្ជាក់ថា ជាធម្មតា កប៉ាល់កក់ការធ្វើដំណើរឆ្លងកាត់ព្រែកជីកប៉ាណាម៉ាជាមុនចិន។ ប្រសិនបើពួកគេមិនកក់ទុកទេ ជាធម្មតាពួកគេត្រូវរង់ចាំប្រហែល ៥ ថ្ងៃដើម្បីឆ្លងកាត់។ យ៉ាងណាមិញ ក៏នៅមានជម្រើសដេញថ្លៃដែលកប៉ាល់អាចបង់ប្រាក់លើសតម្លៃធម្មតា ដើម្បីរំលងការរងចាំ។
ថ្មីៗនេះ តម្លៃដេញថ្លៃនោះ អាចកើនឡើងខ្ពស់ខ្លាំងក្នុងករណីមួយចំនួន ដោយកប៉ាល់ខ្លះ អាចចំណាយប្រហែល ៤ លានដុល្លារ ខណៈខ្លះទៀត អាចចំណាយជាង ៣ លានដុល្លារ ក្នុងកម្រិតខ្ពស់បំផុត។ កម្រិតជាមធ្យម តម្លៃដេញថ្លៃឆ្លងកាត់នេះ មានត្រឹមតែ ១៣០ ០០០ ដុល្លារ/គ្រឿង នៅខែតុលា និងកុម្ភៈ និងកើនឡើងដល់ ៣៨៥ ០០០ ដុល្លារ/គ្រឿង នៅខែមីនា និងមេសា៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៤ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


