កីឡា
AFC មានតម្រូវការខ្ពស់ ធ្វើឱ្យលីគ កម្ពុជា ទទួលបានអាជ្ញាបណ្ណក្លិបទ្វីប អាស៊ី ត្រឹមតែ ៤ ក្លិប
ក្លិបក្នុងលីគកំពូល កម្ពុជា (Cambodian Premier League) មានត្រឹមតែ ៤ ក្លិបប៉ុណ្ណោះ ក្នុងចំណោមក្លិបសរុប ១១ ក្លិប ដែលបានបំពេញលក្ខខណ្ឌគ្រប់គ្រាន់ ដើម្បីទទួលបានអាជ្ញាបណ្ណក្លិបពីសហព័ន្ធបាល់ទាត់ទ្វីប អាស៊ី សម្រាប់ប្រកួតប្រជែងក្នុងពានកម្រិត AFC នៅរដូវកាល ២០២៦-២០២៧។

កាលពីថ្ងៃ សុក្រ ទី ២៤ ខែ មេសា ឆ្នាំ ២០២៦ CPL បានប្រកាសជាផ្លូវការអំពីក្លិបក្នុងលីគ កម្ពុជា ចំនួន ៤ ដែលទទួលបានអាជ្ញាបណ្ណក្លិប AFC សម្រាប់រដូវកាល ២០២៦-២០២៧ រួមមាន ព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន បឹងកេត និង វិសាខា។
ចំនួននេះពិតជាថយចុះច្រើនមែនទែន បើធៀបនឹងរដូវកាលមុន ២០២៥-២០២៦ ដែលក្លិបលីគ កម្ពុជា ទទួលបានរហូតដល់ទៅ ១០ ក្លិបរួមមាន ព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន បឹងកេត វិសាខា អង្គរថាយហ្គើរ ឡាយហ្វ ខេត្តព្រះសីហនុ គិរីវង្សសុខសែនជ័យ ណាហ្គាវើលដ៍ អាយអេសអាយ ដង្កោរសែនជ័យ និង កងយោធពលខេមរភូមិន្ទ។

កត្តាធំបំផុត ដែលធ្វើឱ្យក្លិបលីគ កម្ពុជា ទទួលបានអាជ្ញាបណ្ណក្លិបទ្វីប អាស៊ី ត្រឹមតែ ៤ ក្លិប ខណៈក្លិប ៧ ទៀតពុំអាចទទួលបាន ដោយសារនៅរដូវកាលថ្មីនេះ AFC ទាមទារលក្ខខណ្ឌច្រើនខ្លាំងពីក្លិបនីមួយៗ។ ក្លិប ដែលអាចទទួលបានអាជ្ញាបណ្ណក្លិបទ្វីប អាស៊ី បាន លុះត្រាតែអាចបំពេញលក្ខខណ្ឌ ៥ យ៉ាងជាចាំបាច់រួមមាន លក្ខខណ្ឌវិនិច្ឆ័យផ្នែកកីឡា លក្ខខណ្ឌវិនិច្ឆ័យហេដ្ឋារចនាសម្ព័ន្ធ លក្ខខណ្ឌវិនិច្ឆ័យបុគ្គលិក និងរដ្ឋបាល លក្ខខណ្ឌវិនិច្ឆ័យផ្នែកច្បាប់ លក្ខខណ្ឌវិនិច្ឆ័យហិរញ្ញវត្ថុ។
ដូច្នេះនៅរដូវកាលក្រោយ ក្លិបក្នុងលីគ កម្ពុជា មានតែ ព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន បឹងកេត វិសាខា ប៉ុណ្ណោះ ដែលអាចតំណាង កម្ពុជា ចូលលេងពាន AFC Champions League Two ប្រសិនបើដណ្តើមកៅអីបានតាមការកំណត់៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


