ព័ត៌មានជាតិ
ប្រមុខរដ្ឋស្ដីទីណែនាំមន្ត្រីឱ្យចៀសវាងឱ្យបាននូវពាក្យថា «ប្ដីស័ក្កិ៣ ប្រពន្ធស័ក្តិ៤ កូនស័ក្តិ៥»
ប្រមុខរដ្ឋស្ដីទី ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បានក្រើនរំឮកដល់មន្ត្រីទាំងអស់ចៀសវាងភាពអសកម្ម ឬការកៀបសង្កត់ប្រជាពលរដ្ឋ និងត្រូវចៀសវាងឱ្យបានការយកតួនាទីបុណ្យស័ក្កិរបស់ប្ដី ឬប្រពន្ធបង្កបញ្ហាក្នុងសង្គម។

ថ្លែងក្នុងជំនួបជាមួយមន្ត្រីចំណុះខេត្តកំពង់ចាមព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦នេះ សម្ដេចតេជោ បានក្រើនរំឭកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស ចៀសវាងបង្កនូវបញ្ហានានាដែលនាំឱ្យមានការថ្នាំងថ្នាក់ដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋ ឬមានភាពអសកម្ម កៀបសង្កត់ប្រជាពលរដ្ឋនោះ។
សម្ដេចបញ្ជាក់ថា «មន្ត្រី មិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន»។
បន្ថែមលើនេះសម្ដេចក៏ឱ្យមន្ត្រីទាំងអស់ចៀសវាងឱ្យបាននូវពាក្យមួយដែលថា ប្ដីស័ក្តិ៣ ប្រពន្ធស័ក្តិ៤ កូនស័ក្តិ៥ ដែលជាការយកបុណ្យស័ក្កិតួនាទីប្ដី/ឪពុកទៅកាងកៀបសង្កត់ប្រជាពលរដ្ឋ ធ្វើឱ្យមានបញ្ហាក្នុងសង្គម។

ជាការកត់សម្គាល់នេះជាវេទិកាលើក១ ក្នុងឆ្នាំ២០២៦នេះដែលសម្ដេចតេជោបានជួបមន្ត្រីថ្នាក់ក្រោមជាតិដោយផ្ទាល់។ អ្នកនាំពាក្យប្រធានព្រឹទ្ធសភា លោក ជា ធីរិទ្ធ បានឱ្យដឹងថាវីដែលជាគោលដៅនៃការចុះជួបសំណេះសំណាលនេះ គឺជាការអនុវត្ត ក៏ដូចជាពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភា ជាមួយអង្គបោះឆ្នោត ដើម្បីឱ្យមានតម្លាភាព ក៏ដូចជាជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព បន្ថែមលើនេះជំនួបនេះក៏ភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងធ្វើការក្រើនរំឭក និងជំរុញដល់មន្ត្រីនៅមូលដ្ឋាន ឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចជាដែនសមត្ថកិច្ចរបស់ខ្លួន ទន្ទឹមនឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ និងការដោះស្រាយបញ្ហានានា ដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២៣ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


