ព័ត៌មានអន្ដរជាតិ
ប្រមុខការទូតអ៊ីរ៉ង់ បញ្ជាក់ច្បាស់ៗថា លោកទៅជួប ពូទីន ដើម្បីពិភាក្សា រឿងសង្គ្រាម
និយាយដោយឥតលាក់លៀម រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi បានប្រាប់ទៅអ្នកសារព័ត៌មាន ភ្លាមៗនៅពេលទៅដល់ទីក្រុង St Petersburg ថា លោកមករុស្ស៊ីនេះ គឺដើម្បីពិភាក្សាជាមួយ ប្រមុខវិមានក្រឹមឡាំង វ្ល៉ាឌីមៀរ ពូទីន ស្តីពី សង្គ្រាមមជ្ឈិមបូព៌ា និងស្ថានការណ៍វិវឌ្ឍចុងក្រោយ។

សារព័ត៌មាន Al Jazeera បានដកស្រង់សម្តី ប្រមុខការទូតអ៊ីរ៉ង់ វ័យ ៦៣ឆ្នាំរូបនេះ ដែលបញ្ជាក់យ៉ាងច្បាស់នៅថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២៦ ថា លោកមករុស្ស៊ី ក្នុងគោលបំណងបន្តការពិគ្រោះយោបល់យ៉ាងជិតស្និទ្ធ រវាងទីក្រុងតេហេរ៉ង់ និងមូស្គូ លើបញ្ហាតំបន់និងអន្តរជាតិ ហើយដំណើរនេះ នឹងក្លាយជាឱកាសដ៏ល្អ ដើម្បីពិភាក្សាអំពីការវិវត្តនៃសង្គ្រាម និងពិនិត្យមើលស្ថានភាពចុងក្រោយបង្អស់។
ដំណើរនេះកើតឡើង ស្របពេលកិច្ចចរចាសន្តិភាពអាមេរិក-អ៊ីរ៉ង់ ត្រូវជាប់គាំង បន្ទាប់ពី ប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ដូណាល់ ត្រាំ សម្រេចចិត្ត លុបចោលគម្រោងបញ្ជូនមន្ត្រីជាន់ខ្ពស់ទៅកាន់ប្រទេសប៉ាគីស្ថាន។

តាមការផ្សាយរបស់ BBC កាលពីថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦ លោក ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា លោកមិនចង់ឲ្យប្រេសិតពិសេស និងកូនប្រសា Jared Kushner ទៅខាតពេលវេលាឥតប្រយោជន៍នោះទេ ហើយបើអ៊ីរ៉ង់ពិតជាចង់ចរចាមែន អ្វីដែលពួកគេត្រូវធ្វើ គឺគ្រាន់តែលើកទូរស័ព្ទមកនិយាយជាមួយលោកផ្ទាល់ជាការស្រេច។
សូមជម្រាបថា ចំណុចក្ដៅនៃជម្លោះ គឺស្ថិតនៅច្រកសមុទ្រហ័រមូស ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់បំផុតមួយរបស់ពិភពលោក។ បន្ទាប់ពីអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមវាយប្រហារកាលពីខែកុម្ភៈ អ៊ីរ៉ង់បានឆ្លើយតបដោយការរឹតបន្តឹងការធ្វើដំណើរ តាមច្រកសមុទ្រនេះ ដែលនាំឲ្យអាមេរិកបង្កើនកម្លាំងជើងទឹកនៅទីនោះ ដើម្បីរារាំងការនាំចេញប្រេងរបស់អ៊ីរ៉ង់វិញ។
យ៉ាងណា ភាពទាល់ច្រកនេះក៏ជាប់ពាក់ព័ន្ធនឹងមហិច្ឆតានុយក្លេអ៊ែររបស់អ៊ីរ៉ង់ផងដែរ ដែលអាមេរិកសង្ស័យថា អ៊ីរ៉ង់ កំពុងលួចផលិតគ្រាប់បែកអាតូមិក ប៉ុន្តែទីក្រុងតេហេរ៉ង់ តែងតែបដិសេធ និងអះអាងថា ពួកគេធ្វើដើម្បីតែថាមពលអគ្គិសនីប៉ុណ្ណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


