កីឡា
កីឡាការិនី Preeti ប្រាប់ថា មក ព្រះខ័នរាជស្វាយរៀង ដាក់គោលដៅឈ្នះជើងឯកលីគនារី
កីឡាការិនីសញ្ជាតិ នេប៉ាល់ Preeti Rai របស់ក្រុមបាល់ទាត់នារី ព្រះខ័នរាជស្វាយរៀង បានបង្ហាញឆន្ទៈខ្ពស់ តាមរយៈការកំណត់គោលដៅជួយក្រុមឈ្នះជើងឯកពានលីគកំពូលនារី កម្ពុជា ឆ្នាំ ២០២៦ នេះ។

ខ្សែបម្រើ Preeti Rai ត្រូវបាន ព្រះខ័នរាជស្វាយរៀង ចុះកិច្ចសន្យានាំចូលនៅឆ្នាំ ២០២៦ នេះ ដើម្បីជួយក្រុមប្រជែងជើងឯកលីគកំពូលនារី កម្ពុជា ឆ្នាំ ២០២៦។ ជាមួយគ្នានេះ ក្លិបបាននាំចូលកីឡាការិនីបរទេស ៣ នាក់ទៀត រួមមាន ខ្សែប្រយុទ្ធសញ្ជាតិ កុងហ្គោ Dikisha Bushiri Esther, ខ្សែការពារសញ្ជាតិ តួកគី Bilmez Gamz និងខ្សែការពារសញ្ជាតិ ហ្គាណា Akasheeh Doris។
ការមកលេងនៅលីគ កម្ពុជា រដូវកាលដំបូង ដោយចូលរួមជាមួយក្រុមព្រះខ័នរាជស្វាយរៀង កីឡាការិនី Preeti បានបង្ហើប ថា អ្វីៗគ្រប់យ៉ាងនៅទីនេះល្អ ពោលគឺមិនធ្វើឱ្យនាងពិបាកសម្របខ្លួននោះទេ ដោយសារតែវប្បធម៌ និងអ្វីៗជាច្រើនទៀត រវាងប្រទេស នេប៉ាល់ និង កម្ពុជា មានភាពស្រដៀងគ្នា។
កីឡាការិនីវ័យ ២១ ឆ្នាំ បានថ្លែងប្រាប់សារព័ត៌មាន «កម្ពុជាថ្មី» ដូច្នេះ ថា៖ «នៅប្រទេស នេប៉ាល់ ខ្ញុំលេងតាំងពីកុមារភាព ដូច្នេះអ្វីៗនៅទីនោះងាយស្រួល និងធ្វើឱ្យផ្លូវចិត្តរបស់ខ្ញុំ មានអារម្មណ៍ផាសុខភាព។ ប៉ុន្តែពេលខ្ញុំមកប្រទេសកម្ពុជា ខ្ញុំគិតថាវប្បធម៌ និងអ្វីៗភាគច្រើនរវាងនេប៉ាល់ និងកម្ពុជាមានភាពស្រដៀងគ្នា មិនខុសគ្នាច្រើនទេ ហើយខ្ញុំកំពុងរីករាយជាមួយវា»។

បន្ទាប់ពីហ្វឹកហាត់ជាមួយក្រុមបាន ១ សប្តាហ៍ Preeti បានសរសើរពីរចនាសម្ព័ន្ធក្លិប ក៏ដូចជាលីគនារី កម្ពុជា ថា មានលក្ខណៈល្អប្រសើរ។ ជាមួយគ្នានេះ នាងបានដាក់គោលដៅមុតមាំ ដោយរដូវកាលដំបូងនេះ នឹងជួយឱ្យក្រុមនារី ព្រះខ័នរាជស្វាយរៀង លើកពានលីគកំពូលនារីជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។
Preeti បាននិយាយ ថា៖ «គិតថាយើងមកទីនេះដើម្បីឈ្នះលីគ ហើយខ្ញុំចង់ជួយក្រុមឱ្យឈ្នះជើងឯក។ មុនមកទីនេះ ខ្ញុំមិនស្គាល់ច្រើនអំពីលីគនារី កម្ពុជា ទេ ប៉ុន្តែក្រោយមក ខ្ញុំបានយល់ថាក្លិបមានការរៀបចំល្អ ប្រព័ន្ធ និងការហ្វឹកហាត់គ្រប់យ៉ាងត្រូវបានរៀបចំយ៉ាងល្អ ហើយខ្ញុំចូលចិត្តនៅទីនេះ»។
គួរឱ្យដឹង ថា Preeti Rai បានបង្ហាញខ្លួនលើកដំបូងជាមួយ ព្រះខ័នរាជស្វាយរៀង រួចរាល់ហើយ។ នាងបានបង្ហាញសមត្ថភាពល្អគួរឱ្យកត់សម្គាល់ ដោយការប្រកួតទល់នឹងក្រុមនារី បឹងកេត បានស៊ុតបញ្ចូលទី ២ គ្រាប់ ជួយឱ្យ ព្រះខ័នរាជស្វាយរៀង វាយបកយកឈ្នះក្នុងលទ្ធផល ៦-៣៕

អត្ថបទ៖ សេម កុសល
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


