កីឡា
អ្នកគាំទ្រប្រមាណ ១០០ នាក់ មានទាំងថ្នាក់ដឹកនាំ ទៅលើកទឹកចិត្ត ព្រះខ័នរាជស្វាយរៀង ផ្ទាល់
ព្រះខ័នរាជស្វាយរៀង នឹងមានអ្នកគាំទ្រលើកទឹកចិត្តផ្ទាល់ប្រមាណ ១០០ នាក់ សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ AFC Challenge League ជាមួយក្រុម Kuwait SC វេលាម៉ោង ១១:៤៥ នាទីយប់ ម៉ោងនៅកម្ពុជា ថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២៦ នៅប្រទេសគុយវ៉ែត។

លោកស្រី សំ ថាវី ប្រធានអ្នកគាំទ្រផ្លូវការរបស់ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បានប្រាប់«កម្ពុជាថ្មី»ថា ចំនួនបណ្តោះអាសន្នសិនដោយមិនទាន់រាប់បញ្ចូលថ្នាក់ដឹកនាំក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ទៅពីប្រទេសកម្ពុជាគឺប្រហែលជាជិត ១០០នាក់។
លោកស្រីបានបញ្ជាក់ថា អ្នកដែលនឹងទៅមើលផ្ទាល់ភាគច្រើនគឺជានិស្សិត និងអ្នកធ្វើការនៅប្រទេសគុយវ៉ែត។ ជាពិសេស ឯកអគ្គរាជទូត និងមន្ត្រីទូតកម្ពុជាប្រចាំនៅប្រទេសគុយវ៉ែត ព្រមទាំងមិត្តភក្តិបរទេសមួយចំនួនទៀតដែលគាំទ្រក្លិប ព្រះខ័នរាជស្វាយរៀង។

នេះគ្រាន់តែអ្នកគាំទ្រដែលបានទៅទស្សនាផ្ទាល់តែប៉ុណ្ណោះ ប៉ុន្តែបើអ្នកគាំទ្រលើកទឹកចិត្តពីចម្ងាយគឺរាប់លាននាក់។ ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ជាពិសេសអ្នកចូលចិត្តកីឡាបាល់ទាត់ គ្រប់ក្លិប និងគ្រប់ភាគីពាក់ព័ន្ធបាល់ទាត់សុទ្ធតែគាំទ្រក្លិបបបាល់ទាត់ ព្រះខ័នរាជស្វាយរៀងទាំងអស់។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Jaber Al-Ahmad ដែលអាចផ្ទុកអ្នកទស្សនាផ្ទាល់ប្រមាណ ៦ ម៉ឺននាក់។ តម្លៃសំបុត្រមាន ២ ប្រភេទគឺ តម្លៃ ១០ ដុល្លារ និង ៣.៥ ដុល្លារ។

នៅចាំបានថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ AFC Challenge League រដូវកាលមុននៅពហុកីឡដ្ឋានជាតិមរតកតេជោ បានបំបែកកំណត់ត្រាអ្នកគាំទ្រចូលទស្សនាផ្ទាល់ច្រើនបំផុតគឺចំនួន ៥១,៦១០នាក់ នៅក្នុងប្រវត្តិសាស្ត្រពានរង្វាន់អាស៊ីមួយនេះ។ ចាំមើលថា តើនៅប្រទេសគុយវ៉ែត អាចបំបែកកំណត់ត្រានៅកម្ពុជាបានដែរឬទេ?
នេះជាលើកទី ២ ហើយដែល ព្រះខ័នរាជស្វាយរៀង បានឡើងដល់វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ AFC Challenge League បន្ទាប់ពីលើកទី១ កាលពីរដូវកាលមុន។ ចំណែក ក្រុម Kuwait SC ជាលើកទី១ ដែលពួកគេបានចូលរួមប្រកួតពានរង្វាន់កម្រិតទី៣ ប៉ុន្តែពួកគេមានប្រវត្តិប្រកូតពានរង្វាន់អាស៊ីកម្រិតទី១ និងទី២ ជោកជាំហើយ៕

អត្ថបទ៖ វិរបុត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


