កីឡា
ផ្លូវការ! ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ព្រះខ័នរាជស្វាយរៀង ប៉ះ Al-Kuwait នៅប្រទេសគុយវ៉ែត
ព្រះខ័នរាជស្វាយរៀង ត្រូវជួប Al-Kuwait ដើម្បីដណ្តើមជើងឯកពានរង្វាន់អាស៊ីលំដាប់ទី៣ AFC Challenge League វេលាម៉ោង ១១:១៥នាទីយប់ (ម៉ោងនៅកម្ពុជា) ថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២៦ នៅកីឡដ្ឋាន Jaber Al-Mubarak Al-Sabah ប្រទេសគុយវ៉ែត។
តាមរយៈសេចក្តីប្រកាសក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង មានន័យថា គ្មានការផ្លាស់ប្តូរប្រទេសឡើយពោលគឺនៅប្រទេសគុយវ៉ែត ដែលក្រុមរបស់ខ្លួន Al-Kuwait ឡើងវគ្គផ្តាច់ព្រ័ត្រតែម្តង។ កាលវគ្គ ៨ ក្រុមចុងក្រោយ និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុម Al-Kuwait មិនបានប្រកួតនៅក្នុងប្រទេសរបស់ខ្លួនទេដោយត្រូវទៅប្រកួតនៅប្រទេសគៀរហ្ស៊ីស្ថាន ដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា។

មុនឈានដល់វគ្គផ្តាច់ព្រ័ត្រ ក្រុម ព្រះខ័នរាជស្វាយរៀង និង Al-Kuwait រក្សាកំណត់ត្រាមិនចាញ់ដូចគ្នា។ ក្រុមរបស់កម្ពុជា បានឈ្នះ ២ និងស្មើ ១ រកបាន ៧ ពិន្ទុ ឈរលើកំពូលតារាងពូល D។ នៅវគ្គ ៨ ក្រុមចុងក្រោយ ព្រះខ័នរាជស្វាយរៀង ឈ្នះ ភ្នំពេញក្រោន ៤-១ ក្នុងជើងទី១ និងឈ្នះ ២-១ ក្នុងជើងទី២ ហើយវគ្គពាក់កណ្តាលផ្តាច់ស្មើក្រុម Manila Digger ១-១ ក្នុងជើងទី១ និងឈ្នះ ៣-០ ក្នុងជើងទី២។
ចំណែកក្រុមរបស់គុយវ៉ែត បានឈ្នះ ២ និងស្មើ ១ រកបាន ៧ ពិន្ទុ ឈរលើកំពូលតារាងពូល B ដែរ។ នៅវគ្គ ៨ ក្រុមចុងក្រោយ ពួកគេបានឈ្នះក្រុម Al Shabak ដោយលទ្ធផល ៥-៣ និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បានឈ្នះក្រុម Muras United ដោយលទ្ធផល ២-១ ដើម្បីឡើងជួប ព្រះខ័នរាជស្វាយរៀង នៅវគ្គផ្តាច់ព្រ័ត្រ។

នេះជាលើកទី២ ដែល ព្រះខ័នរាជស្វាយរៀង បានឈានដល់វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ AFC Challenge League។ ដោយឡែ ក្រុម Al Kuwait ជាក្រុមខ្លាំងរបស់ប្រទេស គុយវែត ដែលមានបទពិសោធច្រើនលើឆាកអន្តរជាតិ។ ក្រុមនេះធ្លាប់ប្រកួតពានអាស៊ីកម្រិតទី១ AFC Champions League Elite តាំងពីឆ្នាំ ២០០២ ដល់ ឆ្នាំ ២០០៨ និងធ្លាប់ប្រកួតក្នុងពានកម្រិតទី២ AFC Cup ដែលបច្ចុប្បន្នជា AFC Champions League Two ពីឆ្នាំ ២០០៩ ដល់ ២០១៣ ហើយបានឡើងវគ្គផ្តាច់ព្រ័ត្រ ៤ ដង ក្នុងនោះឈ្នះជើងឯក ៣ ដង និងរងជើងឯក ១ ដង។ ឆ្នាំ ២០២០ ពួកគេបានឡើងទៅពានកម្រិតទី១ វិញ ប៉ុន្តែឆ្នាំ ២០២១ ធ្លាក់ទៅកម្រិតទី២ រហូតដល់រដូវកាល ២០២៤-២៥ ហើយបន្តធ្លាក់មកលេងពានកម្រិតទី៣ AFC Challenge League ដែលឈានដល់វគ្គផ្តាច់ព្រ័ត្រ៕

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


