Connect with us

កីឡា

កីឡាការិនី Preeti ថាកម្លាំងគាំទ្រដ៏ខ្លាំងក្លាពីអ្នកគាំទ្រ នេប៉ាល់ ធ្វើឱ្យខ្លួន និងព្រះខ័នរាជស្វាយរៀង កាន់តែខ្លាំង

បានផុស

នៅ

កីឡាការិនី Preeti Rai បានសម្តែងការអរគុណទៅកាន់អ្នកគាំទ្រ នេប៉ាល់ ដែលបានបង្ហាញការគាំទ្រភ្លូកទឹកភ្លូកដីបន្ទាប់ពីនាងផ្លាស់មកចូលរួមជាមួយក្រុមនារី ព្រះខ័នរាជស្វាយរៀង រដូវកាលនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្សែបម្រើសញ្ជាតិ នេប៉ាល់ វ័យ ២១ ឆ្នាំរូបនេះ ត្រូវបានគេដឹង ថា ជាកីឡាការិនីបាល់ទាត់ដ៏មានប្រជាប្រិយភាពខ្លាំងបំផុតម្នាក់នៅក្នុងប្រទេស នេប៉ាល់។ បន្ទាប់ពីនាងចូលរួមជាមួយក្រុមនារី ព្រះខ័នរាជស្វាយរៀង ឆ្នាំ ២០២៦ នេះ បានធ្វើអ្នកគាំទ្រ នេប៉ាល់ ដែលតែងតែតាមដានការលេងរបស់នាង មកតាមដានលីគកំពូលនារីកម្ពុជាខ្លាំងគួរឱ្យកត់សម្គាល់។

ជុំវិញទឹកចិត្តគាំទ្រដ៏ពុះកញ្ជ្រោលបែបនេះ កីឡាការិនី Preeti Rai បានបង្ហោះសារអរគុណទៅកាន់អ្នកគាំទ្រ នេប៉ាល់ ហើយនាងបានលើឡើង ថា ការគាំទ្រពីអ្នកគាំទ្រ នេប៉ាល់ បានធ្វើឱ្យការលេងរបស់នាង និងក្រុមនារី ព្រះខ័នរាជស្វាយរៀង ទាំងមូល លេងកាន់តែល្អ។

កីឡាការិនី Preeti Rai បានបង្ហោះសារនៅលើទំព័រ Facebook ដូច្នេះ ថា៖ «សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនជនជាតិនេប៉ាល់ទាំងអស់ ដែលរស់នៅទាំងក្នុង និងនៅក្រៅប្រទេស។ សេចក្តីស្រឡាញ់ ការគាំទ្រ និងការលើកទឹកចិត្តរបស់អ្នកទាំងអស់ បានធ្វើឲ្យខ្ញុំ និងក្លិប ព្រះខ័នរាជស្វាយរៀង កាន់តែខ្លាំងក្លា។ កម្លាំងចិត្តពីអ្នកទាំងអស់គ្នា គឺជាការលើកទឹកចិត្តដ៏ធំបំផុតសម្រាប់ពួកយើង។ សង្ឃឹមថានឹងបន្តទទួលបានការគាំទ្រ និងការលើកទឹកចិត្តពីអ្នកទាំងអស់គ្នាបន្តទៀត»

គួរបញ្ជាក់ ថា កីឡាការិនី Preeti Rai បានបង្ហាញខ្លួន ២ ប្រកួតហើយជាមួយក្រុមនារី ព្រះខ័នរាជស្វាយរៀង ក្នុងលីគកំពូលនារី កម្ពុជា ឆ្នាំ ២០២៦ នេះ។ នាងពិតជាធ្វើបានល្អខ្លាំងមែនទែន ដោយការលេង ២ ប្រកួតនេះ រកបាន ២ គ្រាប់ និងជួយឱ្យក្រុមឈ្នះ ២ ប្រកួតជាប់គ្នា៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម