កីឡា
កីឡាការិនី កែប ទាន់សម័យ បង្ហើបពីផលវិបាកខ្លួនជាស្រីត្រូវជំនះរនាំងគ្រួសារ មកលេងបាល់ទាត់
កីឡាការិនី កែប ទាន់សម័យ របស់ក្រុមនារី ព្រះខ័នរាជស្វាយរៀង បានរៀបរាប់ពីផលវិបាក ដែលខ្លួនជាស្ត្រី ត្រូវជំនះរនាំងគ្រួសារ ដើម្បីមកលេងបាល់ទាត់អាជីព។

ខ្សែបម្រើការពារវ័យ ២៣ ឆ្នាំរូបនេះ បានលេងនៅក្រុមនារី ព្រះខ័នរាជស្វាយរៀង រយៈពេល ៦ ឆ្នាំហើយ ដោយគិតទាំងឆ្នាំ ២០២៦ នេះ។ យ៉ាងណា សម័យ បានបង្ហើប ថា មុនពេលក្លាយជាកីឡាការិនីអាជីព នាងក៏មានផលវិបាកផងដែរ ដោយសារខ្លួនជាស្រី ហើយអ្វីដែលសំខាន់ គឺត្រូវជំនះជាមួយគ្រួសារ។
សម័យ បានឱ្យដឹង ថា ដើមហេតុ ដែលធ្វើឱ្យនាងចង់លេងបាល់ទាត់ ដោយសារពេលលេងកីឡានេះ បានធ្វើឱ្យខ្លួនសប្បាយរីករាយ និងកាត់ភាពស្មុគស្មាញផ្សេងៗ។ ទោះបីជាយ៉ាងណា រនាំងគ្រួសារបានក្លាយជាផលវិបាកមួយ ដោយសារខ្លួនជាស្រី ជាហេតុធ្វើឱ្យគ្រួសារបារម្ភមិនចង់ឱ្យចេញទៅឆ្ងាយពីផ្ទះ។ ចំណុចមួយទៀត គឺគ្រួសាររបស់នាងយល់ ថា បាល់ទាត់នារីនៅ កម្ពុជា មិនទាន់ទូលំទូលាយនៅឡើយ។

ថ្លែងប្រាប់សារព័ត៌មាន «កម្ពុជាថ្មី» កីឡាការិនី កែប ទាន់សម័យ បាននិយាយ ថា៖ «មានផលវិបាកច្រើនដែរ ដោយសារយើងជាស្រី ហើយឪពុកម្តាយខ្ញុំមិនសូវគាំទ្រ ដោយសារពួកគាត់គិតថាបាល់ទាត់នៅ កម្ពុជា មិនសូវទូលំទូលាយ។ ពួកគាត់មិនចង់ឱ្យខ្ញុំទៅឆ្ងាយផ្ទះ និងបារម្ភបញ្ហាផ្សេងៗ»។
នៅទីបំផុត សម័យ ក៏អាចជំនះលេងបាល់ទាត់តាមក្តីស្រមៃបាន បន្ទាប់ពីបានសុំគ្រួសារ ដោយប្រាប់ហេតុផល និងផែនការច្បាស់លាស់។ កីឡាការិនីម្ចាស់អាវលេខ ៧ បានបន្តទៀត ថា៖ «ខ្ញុំនៅតែជំនះចង់លេង ហើយបានសុំគាត់តាមសម្រួល ដោយប្រាប់ពួកគាត់ ថា ខ្ញុំលេងអត់អីទេ ដោយការលេងមានគ្រូ មានអ្នកគ្រប់គ្រងត្រឹមត្រូវ។ ចុងក្រោយ គ្រួសារក៏លែងសូវហាមឃាត់ ប៉ុន្តែខ្ញុំនៅតែស្ថិតក្រោមការយកចិត្តទុកដាក់ខ្ពស់ពីគ្រួសារ»។

គួរបញ្ជាក់ ថា កីឡាការិនីកែប ទាន់សម័យ គឺជាកីឡាការិនីដ៏សំខាន់ម្នាក់របស់ក្រុមនារី ព្រះខ័នរាជស្វាយរៀង ក្នុងការប្រកួតពានលីគកំពូលនារី កម្ពុជា កាលពីរដូវកាលមុនៗ ប៉ុន្តែដោយសាររបួសដាច់សរសៃជង្គង់ ACL បានធ្វើឱ្យនាងអវត្តមានពីទីលានប្រហែល ៦ ខែ។ នៅឆ្នាំ ២០២៦ នេះ នាងអាចចូលទីលានបានឡើងវិញហើយ បន្ទាប់ពីរបួសបានជាសះស្បើយ ១០០%៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


