កីឡា
ហុក គីមហាន បានចាប់អាជីពជាកីឡាករបាល់ទះដោយសារមានកម្ពស់ខ្ពស់ល្អហាត់ដំបូងនៅស្នងការខេត្តបាត់ដំបង
ដៃប៉ះសេទី២ របស់សមាគមបាល់ទះក្រសួងមហាផ្ទៃ ហុក គីមហាន បានចូលជាកីឡាករអាជីពនេះដោយសាររូបគេមានកម្ពស់ខ្ពស់ល្អ និងមើលឃើញអាចរីកចម្រើនបានទើបទទួលឱកាសបានចូលហ្វឹកហាត់ក្លឹបដំបូងគឺស្នងការខេត្តបាត់ដំបង។

កីឡាករ ហុក គីមហាន និងមិត្តភ័ត្រ
កីឡាករ ហុក គីមហាន ដៃប៉ះសេទី២ របស់មហាផ្ទៃបានឲ្យដឹងថា រូបគេគ្រាន់តែជាក្មេងម្នាក់លេងបាល់តាមភូមិម្នាក់នោះទេនៅឯស្រុកសង្កែ ខេត្តបាត់ដំបង។ លេងបាល់ដំបូងជាស្មាត់តាមភូមិលេងកម្សាន្តសប្បាយមិនមែនជាអ្នកល្បីឈ្មោះ ឬលេចធ្លោដូចអ្នកផ្សេងៗនោះឡើយ។
ដៃប៉ះសេខាងលើនេះប្រាប់ទៀតថា អំឡុងឆ្នាំ២០២២ នោះរូបគេមានកម្ពស់ ១.៨៧ Cm ទៅហើយ ដូច្នេះដោយសារមានកម្ពស់ខ្ពស់ល្អទើបបងប្រុសរបស់ខ្លួននាំទៅចូលហ្វឹកហាត់ក្លឹបបាល់ទះស្នងការខេត្តបាត់ដំបង។ ការហ្វឹកហាត់នៅទីនោះបានប្រហែល ៣ខែប៉ុណ្ណោះរូបគេក៏មានឱកាសមកតេស្តសមត្ថភាពនៅសមាគមបាល់ទះក្រសួងមហាផ្ទៃរយៈ ៦ខែ និងបានជាប់ជាកីឡាកររហូតមកដល់បច្ចុប្បន្ននេះ។

កីឡាករ ហុក គីមហាន
អ្នកដើមកំណើតពីខេត្តបាត់ដំបងរូបនេះបន្ថែមទៀតថា មុនដំបូងគឺរូបគេលេងជាតំណែងស្មាត់នោះទេ ប៉ុន្តែក្រោយចូលហ្វឹកហាត់នៅមហាផ្ទៃនេះមកគ្រូមើលឃើញថាខ្លួនមានទេពកោសល្យខាងប៉ះសេជាងក៏សម្រេចឲ្យចាប់យកតួនាទីរហូតតែម្ដងទៅ។

កីឡាករ ហុក គីមហាន
រំលឹកដែរថា ហុក គីមហាន ជាអតីតកីឡាករម្នាក់ហ្វឹកហាត់នៅក្លឹបបាល់ទះស្នងការខេត្តបាត់ដំបង។ រូបគេបច្ចុប្បន្នជាដៃប៉ះសេទី២ បន្ទាប់ពីកីឡាករ កែវ ស្រេងលីហួរ នៃសមាគមបាល់ទះក្រសួងមហាផ្ទៃ។ គីមហាន និងសិស្សច្បងក្នុងក្លឹបកំពុងហ្វឹកហាត់យ៉ាងសកម្មត្រៀមចូលរួមប្រកួតពានរង្វាន់តេជោលីគ ឆ្នាំ២០២៦ ខែក្រោយនេះ៕



កីឡាករ ហុក គីមហាន
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


