ព័ត៌មានអន្ដរជាតិ
លោក ត្រាំ គ្រោងដកទ័ពអាមេរិកចេញពីអាល្លឺម៉ង់ ក្រោយទាស់សម្ដីគ្នាខ្លាំង រឿងសង្គ្រាមអ៊ីរ៉ង់
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហើបឲ្យដឹងថា វ៉ាស៊ីនតោនកំពុងតែពិចារណាកាត់បន្ថយចំនួនទ័ពរបស់ខ្លួន ដែលកំពុងឈរជើងនៅប្រទេសអាល្លឺម៉ង់ ក្រោយកើតមានជម្លោះពាក្យសម្ដីយ៉ាងតានតឹងជាមួយអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ពាក់ព័ន្ធនឹងបញ្ហាសង្គ្រាមនៅប្រទេសអ៊ីរ៉ង់។

បើតាមសារព័ត៌មាន TRT World ចុះផ្សាយនាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ លោក ត្រាំ បានបង្ហោះសារនៅលើបណ្ដាញសង្គមថា អាមេរិកកំពុងសិក្សា និងពិនិត្យមើលលទ្ធភាពក្នុងការដកទ័ពទាំងនោះ ហើយការសម្រេចចិត្តច្បាស់លាស់ នឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗខាងមុខ។
យោងតាមតួលេខកាលពីឆ្នាំ២០២៤ អាមេរិកមានទ័ពប្រមាណ ៣៥ ០០០នាក់នៅក្នុងប្រទេសអាល្លឺម៉ង់ ប៉ុន្តែបច្ចុប្បន្នចំនួននេះ ត្រូវបានគេជឿថា បានកើនឡើងដល់ជិត ៥០ ០០០នាក់ទៅហើយ។ កន្លងមក លោក ត្រាំ ធ្លាប់បាននិយាយដដែលៗ ពីការចង់កាត់បន្ថយចំនួនទ័ព ដើម្បីរិះគន់អង្គការណាតូ ប៉ុន្តែលើកនេះមើលទៅរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនហាក់ដូចជាមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការអនុវត្តមែនទែនតែម្ដង។
ដើមហេតុដែលនាំឲ្យមានភាពរកាំរកូសនេះ គឺផ្ដើមចេញពីភាពតានតឹងជុំវិញបញ្ហាប្រទេសអ៊ីរ៉ង់។ អធិការបតីអាល្លឺម៉ង់ លោក Merz បានក្លាយជាផ្ទាំងស៊ីបនៃការខឹងសម្បារបស់លោក ត្រាំ បន្ទាប់ពីលោកបានលើកឡើងថា ប្រទេសអ៊ីរ៉ង់កំពុងតែធ្វើឲ្យអាមេរិកបាក់មុខនៅលើតុចរចា។ ជាការឆ្លើយតបវិញ លោក ត្រាំ បានវាយបកថា លោក Merz ហាក់ដូចជាយល់ព្រមឲ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរទៅវិញ។
ទោះជាយ៉ាងណា មេដឹកនាំអាល្លឺម៉ង់ ព្យាយាមធ្វើឲ្យស្ថានការណ៍ស្ងប់ស្ងាត់វិញ ដោយលោកបានអះអាងថា ទំនាក់ទំនងផ្ទាល់ខ្លួនរវាងលោក និងប្រធានាធិបតីអាមេរិកនៅតែល្អដូចដើម។ ប៉ុន្តែលោកក៏បានបង្ហាញពីក្ដីបារម្ភចំពោះផលវិបាកនៃសង្គ្រាម ដោយបញ្ជាក់ថា អាល្លឺម៉ង់ក៏ដូចជាអឺរ៉ុបទាំងមូល កំពុងតែរងគ្រោះយ៉ាងខ្លាំងពីឥទ្ធិពលនៃជម្លោះមួយនេះ។
ក្រៅពីអាល្លឺម៉ង់ អាមេរិកក៏ហាក់ដូចជាកំពុងពិចារណាមធ្យោបាយសងសឹកផ្សេងទៀត ចំពោះសម្ព័ន្ធមិត្តលោកខាងលិចផងដែរ។ យោងតាមសេចក្ដីរាយការណ៍មួយចំនួន អាមេរិកកំពុងគិតគូរពីការដកប្រទេសអេស្ប៉ាញ ចេញពីអង្គការណាតូ ហើយថែមទាំងអាចនឹងពិនិត្យមើលឡើងវិញនូវជំហររបស់ខ្លួន ចំពោះការគ្រប់គ្រងរបស់ចក្រភពអង់គ្លេសលើកោះ Falkland ទៀតផង ដែលនេះសបញ្ជាក់ឲ្យឃើញថា ទំនាក់ទំនងរវាងអាមេរិក និងមិត្តចាស់នៅអឺរ៉ុបកំពុងស្ថិតក្នុងស្ថានភាពប្រកាសអាសន្ន៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា១១ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ


